មនុស្ស​ ៤១​នាក់​ស្លាប់​ដោយសារ​អគ្គិភ័យ​ឆាប​ឆេះ​ព្រះវិហារ​កូប​ទិ​ក​ក្នុង​តំបន់ Giza របស់​ប្រទេស​អេ​ហ្ស៊ី​ប​

2022/08/15 06:03:30 pm        598

​អេហ្ស៊ីប៖ មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់ ​បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​នៅ​ព្រះវិហារ​មួយ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ភាគច្រើន​នៃ​ជនរងគ្រោះ​បាន​ប្រជ្រៀត​គ្នា​អំឡុង​ពេល​រត់គេច​ពោរពេញ​ដោយ​ភាព​ស្លន់ស្លោ​។​ ​ក្រុមមន្ត្រី​និយាយថា ​ចំនួន​អ្នក​ស្លាប់មាន​យ៉ាងហោចណាស់​ ៤១​នាក់ និង​រាប់សិប​នាក់​រងរបួស​។ ​កុមារ​ជាច្រើន​ត្រូវ​គេ​ជឿ​ថាស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ​។​

​ប្រភព​សន្តិសុខ​នានា​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ផ្ទុះ​ចរន្តអគ្គិសនី​បាន​បង្ក​ការឆាបឆេះ ខណៈ​ក្រុម​អ្នក​បួងសួង​ប្រមាណ​ ៥ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​ពិធី​សាសនា​ដ៏​ធំ​នៅ​ព្រះវិហារ Coptic Abu Sifin ក្នុង​តំបន់ ​Giza​។ ​ពួកគេ​និយាយ​ថា អគ្គិភ័យ​បាន​ឆាបឆេះ​បិទ​ច្រក​ចូល​បណ្ដាល​ឲ្យ​មនុស្ស​ភ័យ​ប្រជ្រៀត​ជាន់គ្នា​។ ​អង្គភាព​ពន្លត់​អគ្គិភ័យ​និយាយ​ថា អណ្ដាតភ្លើង​នេះ​ត្រូវ​បាន​ពន្លត់​ដោយ​ជោគជ័យ​។ ចំណែក​មូលហេតុ​ពិតប្រាកដ​យ៉ាងណា​នោះ គេ​នៅ​មិនទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ​។

​យ៉ាងណាក៏ដោយ​លោក​ឳ Farid Fahmy មកពី​ព្រះវិហារ​នៅ​ក្បែរ​នោះ​នៅ​ក្នុង​ស្រុក​ជិតខាង Imbaba បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា អគ្គិភ័យ​នេះ​បណ្ដាលមកពី​ផ្ទុះ​ចរន្តអគ្គិសនី​។ ​លោក​ថា ភ្លើង​បាន​ដាច់ ហើយ​ពួកគេ​ក៏​ប្រើ​ម៉ាស៊ីនភ្លើង នៅ​ពេល​មាន​អគ្គិសនី​វិញ វា​បណ្ដាល​ឲ្យ​មាន​កម្លាំង​ភ្លើង​បុក​ខ្លាំង​។ ​អ្នក​បួងសួង​លោក Yasir Munir បាន​ប្រាប់​សារព័ត៌មាន Reuters ​ថា មនុស្ស​បាន​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ជាន់​ទី​៣ ​និង​ទី​៤ ហើយ​យើង​បាន​មើល​ឃើញ​ផ្សែង​ហុយ​ចេញពី​ជាន់​ទី​២​។ មនុស្ស​បាន​ប្រញាប់​ប្រញាល់​ចុះទៅ​ក្រោម និង​ចាប់ផ្ដើម​ដួល​គរ​លើ​គ្នា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        292
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        272
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm