កម្ដៅ​នៅ Stamford Bridge អ្នកចាត់ការ​ទាំងពីរ Tuchel និង Conte ទទួល​បាន​កាត​ក្រហម

2022/08/15 06:41:21 pm        221

​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ English Premier League រវាង​ក្រុម​ម្ចាស់ផ្ទះ Chelsea ទទួលភ្ញៀវ Tottenham Hotspur នៅ Stamford Bridge បានបញ្ចប់​ទៅដោយ​កម្តៅក្រហល់ក្រហាយ​រវាង​អ្នកចាត់ការ​ទាំងពីរ Thomas Tuchel និង Antonio Conte​។

​​ការប្រកួត​ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ២-២ អ្នកចាត់ការ​ទាំងពីរ​មានការ​ប៉ះពា​ពាក្យសំដី​នឹង​គ្នា​អំឡុង​ការប្រកួត និង​រហូតដល់​ចប់​ការប្រកួត ​ដែល​យើង​ឃើញ​ការ​ចាប់ដៃគ្នា​ជា​ចុងក្រោយ តែ​ចាប់​មិន​លែង​រហូត​ផ្ទុះ​កំហឹង និង​ធ្វើឱ្យ​អាជ្ញាកណ្តាល Anthony Taylor ផ្តល់​កាត​ក្រហម​ម្នា​ក់មួយ​ បើទោះជា​ការប្រកួត​បានបញ្ចប់​ក៏ដោយ​ក្តី​។ ​​លោក Antonio Conte ដែល​ធ្លាប់​ជោគជ័យ​ឈ្នះ​ជើងឯក EPL ជាមួយ Chelsea ដែរនោះបាន​អបអរ​គ្រាប់​បាល់​តាម​ស្មើ ១-១ នៅ​ចំពោះមុខ Thomas Tuchel ធ្វើឱ្យ​កម្តៅ​កើនឡើង​តាំងពី​ពេលនោះ​។ ​​ក្រោយ​ការនាំ​មុខ​សាជាថ្មី​របស់ Chelsea ២-១ ដោយ Reece James នោះ Spurs ក៏​តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោង​នាទី​ទី៩០+៦ នៃ​នាទី​បន្ថែម​បង្គ្រប់ ៦នាទី​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Harry Kane នោះ ការប្រកួត​បញ្ចប់​ដោយ​លទ្ធផល ២-២ ខណៈ​អ្នកចាត់ការ​ទាំងពីរ​ដើរទៅ​ចាប់ដៃគ្នា តែ​ចាប់​មិន​លែង​រហូត​ផ្ទុះ​កំហឹង​។

​​យ៉ាងណាក្តី និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​នោះ​ អ្នកចាត់ការ​ទាំងពីរ​ប្រែ​មកជា​ញញឹម​វិញ ​បើទោះជា​ទទួលបាន​កាត​ក្រហម​ម្នា​ក់មួយ​ក៏ដោយ​។ ​​លោក Thomas Tuchel និយាយថា លោក​មិន​សប្បាយ​ពី​ចំពោះ​ការសំរេចចិត្ត​របស់​អា​ជ្ញា​កណ្តាល Anthony Taylor តែ​រឿង​ចុងក្រោយ​នោះ​ជា​រឿង​ធម្មតា​ទេ ពួកយើង​គ្រាន់តែ​ធ្វើ​អ្វីៗ​ដើម្បី​ក្លិប​រៀងខ្លួន គ្មាន​នរណា​របួស គ្មាន​ការជេរប្រមាថ​អ្វី​ឡើយ នេះ​គឺ​បាល់ទាត់​។ ​​ចំណែក​លោក Antonio Conte ក៏​និយាយ​ស្រដៀង​គ្នា​ដែរ​ថា ធម្ម​តាម​ហិ​ច្ច​តា​ខ្ពស់​វា​អូសទាញ​ឱ្យ​ពួកយើង​ឈានដល់​កម្រិត​នេះ ពួកយើង​សប្បាយចិត្ត និង​ពេញចិត្ត​ការប្រកួត​នេះ មិនមាន​បញ្ហា​អ្វី​ធំដុំ​ទេ​សំរាប់​រូបលោក និង Tuchel អ្វីៗ​តែងតែ​ចប់ មិន​អូស​បន្ត​ដល់ពេល​ក្រោយ​ទេ​។ ​​សូមបញ្ជាក់ថា ​ក្រោយ​លេង​បាន ២ប្រកួត​ក្រុម​ទាំងពីរ​មាន ៤ពិន្ទុ​ដូចគ្នា​បន្ទាប់ពី​ឈ្នះ ១ និង​ស្មើ ១ ដូចគ្នា​ខណៈ Manchester City និង Arsenal កំពុង​នាំមុខគេ​មាន ៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm