ក្រុមគ្រូពេទ្យបន្តចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋ និងវ៉ាក់សាំង១១មុខ ជូន​កុមារនៅ​សហគមន៍​អន្លង់ក្ងាន

2022/08/15 07:46:23 pm        850

ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD សែនសុខ) នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានបន្តការចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចាប់ពីដូសមូលដ្ឋាន និងចាក់វ៉ាក់សាំងការពារសុខភាពសម្រាប់ទារក ​ទាំង១១មុខ នៅសហគមន៍អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នាឱកាសដែរវត្តមានរបស់ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសែនសុខ បានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​និងចាក់វ៉ាក់សាំងការពារសុខភាពសម្រាប់ទារក ក្នុង​សហគមន៍​អន្លង់ក្ងានផ្ទាល់ គឺប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកទទួលការចាក់វ៉ាក់សាំង បង្ហាញ​ពីចំណាប់អារម្មណ៍សេចកី្តរំភើបសប្បាយរីករាយ​ និងអបអរសាទរ ​ចំពោះវត្តមានក្រុមគ្រូពេទ្យ និង​អំពីការ​គិតគូរយកចិត្តដាក់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ​ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រី្ត បានតស៊ូស្វះស្វែងរក​វ៉ាក់សាំង​ពីបណ្តាប្រទេសជាមិត្ត ​ជាពិសេសគឺកម្ពុជា ទទួលបានវ៉ាក់សាំងឥតគិតថ្លៃជាជំនួយ​ពី​រដ្ឋាភិបាលចិនប្រគល់ជូនជាបន្តបន្ទាប់។

សូមរំលឹកផងដែរថា ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល ​គឺក្រសួងសុខាភិបាល ក៏ដូចមនី្ទរសុខាភិបាល ​នៃរដ្ឋបាលរាជធានីភ្នំពេញ​ បានបង្កើនការអប់រំ និងផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយជូនដល់ប្រជាពលរដ្ឋទាំងរាជធានី-ខេត្ត ឲ្យមកទទួលយកការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូស ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញទី៣ ​ដូសទី៤ និងដូសទី៥ ជាពិសេសអំពីនីតិវិធីប្រតិបតិ្តស្តង់ដារសម្រាប់គ្រប់គ្រង​ ថែទាំនិង ព្យាបាលអ្នកជំងឺកូវីដ-១៩ គ្មាន​រោគសញ្ញា និងកម្រិតស្រាលនៅតាមផ្ទះផងដែរ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm