ស្នាក់ការកណ្តាលកាកបាទក្រហម ប្រគល់សម្ភារៈផ្សព្វផ្សាយ និងបង្ការជំងឺកូវីដ-១៩ ទៅដល់សាខា

2021/04/27 09:59:58 am        43

ភ្នំពេញ៖ ដើម្បីឆ្លើយតបចំពោះការរាតត្បាត នៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ក្រោយទទួលបានការអនុញ្ញាតពីសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យប្រើប្រាស់កញ្ចប់ថវិកាសម្រាប់បោះពុម្ព សម្ភារអប់រំផ្សព្វផ្សាយ អគ្គលេខាធិការដ្ឋាន បានរៀបចំផលិត និង បែងចែកសម្ភារអប់រំផ្សព្វផ្សាយ បង្ការជំងឺកូវីដ -១៩ទាំងនេះ ទៅតាមសាខារទាំង២៥ រាជធានី ខេត្ត ដើម្បីចែកជូនទៅដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តមានជ្រាប។

ជាក់ស្តែងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានប្រគល់ម៉ាស់ និងសម្ភារផ្សព្វផ្សាយ បង្ការជំងឺកូវីដ-១៩ បន្ថែមទៀត ទៅដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសប្រគល់-ទទួលសម្ភារទាំងនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខ ដោយក្តីនឹករលឹក និងការកោតសរសើរចំពោះសកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ត ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអប់រំផ្សព្វផ្សាយតាមផ្ទះ, ប្រជុំក្រុមតូច, ចែកបណ្ណផ្សព្វផ្សាយ, បិទផ្ទាំងរូបភាពតាមទីសាធារណៈ, ចាក់ផ្សាយសារគន្លឹះតាមឧគ្ឃោសនស័ព្ទ, បញ្ជ្រាបសារគន្លឹះស្តីពីការបង្ហារជំងឺកូវីដ-១៩ និងការចំណាកស្រុកដោយសុវត្ថិភាព។

លោកជំទាវអគ្គលេខាធិការ បានអោយដឹងថា មេរោគកូវីដ១៩ បានយាយីដល់សកលលោក ក៏ដូចជាប្រទេសកម្ពុជា អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលធ្វើអោយយើងខាត់បង់ជាច្រើន។ ជាពិសេសដូចជាកាកបាទក្រហមកម្ពុជាជាដើម គឺបានខកខាននៅការប្រារព្ឋពិធីទិវា ០៨ឧសភា ដែលជាទិវាមួយជួយគៀងគររកមូលនីធី ដើម្បីផ្គត់ផ្គង់ ដល់វិស័យមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។ តែទោះជាយ៉ាងណាលោកជំទាវនៅតែ កោតសសើរទៅដល់សប្បុរជននានា ដែលតែងតែផ្តល់ជំនួយគាំទ្រការងារមនុស្សធម៌ ដល់កាកបាទក្រហមកម្ពុជាជានិច្ច ក៏ដូចជាសាខាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងសកម្មភាពគ្រៀងគរកន្លងមក។ ក្នុងការបន្តស្វែងរកថវិកាតាមលទ្ឋភាពរៀងៗខ្លួន ដើម្បីសកម្ម ភាពមនុស្សធម៌មួយនេះ សម្រាប់ជួយទៅដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។

សូមបញ្ជាក់ថា ជំនួយដែលផ្តល់ទៅតាមបណ្តាសាខានីមួយៗ ទទួលបានម៉ាស់ចំនួន១ម៉ឺនម៉ាស់, បណ្ណ​ប្រកាស “៣ការពារ និង ៣កុំ ២ចូលរួម” ចំនួន ៥០០សន្លឹក, បណ្ណប្រកាស“រស់នៅធម្មតា តាមបែបគន្លងថ្មី” ចំនួន ៥០០សន្លឹក។

គួររំលឹកថាកាលពីថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ ទីស្នាក់ការកណ្តាលបានបែងចែកជូន សាខារាជធានី-ខេត្ត ចំនួន២០ ដែលប៉ះពាល់ដោយ “ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ” និងមានជំងឺកូវីដ-១៩ ដោយទទួលបានបណ្ណប្រកាសប្រភេទនីមួយៗចាប់ពី ១ពាន់ ដល់ ៣ពាន់សន្លឹក ក្នុងមួយសាខាៗ។ ដោយឡែក ខេត្តចំនួន៥ ដែលពុំមានករណីជំងឺកូវីដ-១៩ ទទួលបានបណ្ណប្រកាសប្រភេទនីមួយៗចំនួន ១ពាន់សន្លឹក ក្នុងមួយសាខាៗ៕ អត្ថបទ៖ ស ងីម






អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm