បាល់ទាត់៖ អតីតកីឡាកររបស់ក្លិបតោខៀវ Chelsea និង Arsenal, Willian បានសំរេចចិត្តចាកចេញពីក្លិបប្រេស៊ីល Corinthians បន្ទាប់ពីរូបគេផ្ទាល់ និងក្រុមគ្រួសារបានទទួលរងការគំរាមកំហែងដល់អាយុជីវិតនៅលើបណ្តាញសង្គម។

កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងការបង្ហាញខ្លួន ៤៥ប្រកួតនៅ Corinthians តាំងពីចាកចេញពី Arsenal រដូវកាលមុន។ ប្រធានក្លិប Corinthians លោក Duilo Monteiro Alves បានសំដែងអារម្មណ៍ខកចិត្ត និងសោកស្តាយចំពោះការចាកចេញរបស់ Willian។ ការចាកចេញរបស់ Willian នេះដែរក៏ស្របពេល Corinthians ចាញ់ ៥ប្រកួតចុងក្រោយ និងធ្លាក់ចេញពីក្របខណ្ឌ Copa Libertadores ផងដែរដោយចាញ់ក្រុមគូប្រជែងប្រេស៊ីល Flamengo។ កីឡាករជំរើសជាតិប្រេស៊ីលរូបនេះក៏ត្រូវបានគេដឹងថា មានទំនាក់ទំនងផ្ទេរមកកាន់ Premier League វិញដែរគឺក្លិបឡើងថ្មី Fulham៕
អត្ថបទ៖នាង សុភាវុធ