រយៈពេល​មួយឆ្នាំ​ចាប់តាំងពី​ក្រុម​តា​លី​បង់​ចូលកាន់​អំណាច​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

2022/08/15 09:26:21 pm        733

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ នៅ​ថ្ងៃ​ចន្ទ​នេះជា​ខួប​មួយឆ្នាំ​ ចាប់តាំងពី​ក្រុម​តា​លី​បង់ចូលកាន់​អំណាច​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​មេដឹកនាំ​ក្រុម​តា​លី​បង់​នៅតែ​ស្ថិតក្រោម​ការរិះគន់​ពី​អន្តរជាតិ​កាន់តែខ្លាំង​ឡើង ​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​ក្មេងស្រី និង​ស្ត្រី​។ ​

​ក្រុម​អ៊ីស្លាម​និយម​នេះ​បាន​ចូល​កាន់កាប់​រដ្ឋធានី​កា​ប៊ុល​កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្នុងពេល​មានការ​ដកទ័ព​អាមេរិក​ចេញពី​ប្រទេស​។ មេដឹកនាំ​ក្រុម​តា​លី​បង់​បាន​បន្ត​ការគ្រប់គ្រង​ឡើងវិញ​ ដោយ​អនុវត្តតាម​ការបកស្រាយ​ច្បាប់​អ៊ីស្លាម​។ ពួកគេ​បានប្រកាស​កាលពីដើមឆ្នាំ​ថា ស្ត្រី​ត្រូវ​បិទបាំង​ខ្លួន​ពី​ក្បាល​ដល់​ចុងជើងរួមទាំង​មុខ​របស់​ពួកគេ នៅពេល​ពួកគេ​ស្ថិតនៅក្នុង​ទីសាធារណៈ​។​ ​មេដឹកនាំ​ក្រុម​នេះក៏​មិន​អនុញ្ញាតឱ្យ​ក្មេងស្រី​ចូលរៀន​នៅ​ថ្នាក់អនុវិទ្យាល័យ ដោយបាន​និយាយថា បរិស្ថាន​ត្រឹមត្រូវ​គួរតែ​ត្រូវ​បានរៀបចំ​ជាមុន​។ ក្រុម​តា​លី​បង់​មិនបាន​បំពេញ​តាម​ការទាមទារ​ម្តង​ហើយ​ម្តងទៀត​របស់​អង្គការសហប្រជាជាតិ និង​ប្រទេស​ដទៃ​ដែលថា​ ពួកគេ​ត្រូវតែ​ធ្វើ​ឲ្យ​ប្រសើរឡើង​ស្ថានភាព​នៅក្នុង​ប្រទេស​នេះ ខណៈ​គ្មាន​ប្រទេស​ណាមួយ​ក្រៅពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ខ្លួនឯង បាន​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការគ្រប់គ្រង​របស់​ក្រុម​តា​លី​បង់​នោះទេ​។

សេដ្ឋកិច្ច​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្ថិតក្នុង​ស្ថានភាព​លំបាក​ខ្លាំង ខណៈ​ប្រទេស​នេះ​មិនអាច​ទទួលបាន​ជំនួយ​អន្តរជាតិ​។​ ​​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​ផងដែរ​។ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​និយាយ​កាលពី​ខែឧសភា​ថា ​មនុស្ស 18.9លាន​នាក់​នៅក្នុង​ប្រទេស​កំពុង​ប្រឈម​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ​។ មេដឹកនាំ​ក្រុម​តា​លី​បង់​កំពុង​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ ហើយ​បាន​អំពាវនាវ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​ប្រទេស​ ដែល​ត្រូវបាន​បង្កក​នៅក្រៅ​ប្រទេសត្រូវបាន​បញ្ចេញ​។ ទ្រព្យសម្បត្តិ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេងទៀត​ត្រូវបាន​បង្កក ​បន្ទាប់ពី​ការចូល​កាន់កាប់​របស់​ក្រុម​តា​លី​បង់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm