Pablo Cerreno Busta និង Simona Halep គ្រង​ជើងឯក Canadian Open

2022/08/15 03:08:57 pm        68

​វាយ​កូន​បាល់​៖ កីឡាករ​​អេ​ស្ប៉ា​ញ Pablo Cerreno Busta បាន​គ្រង​ជើងឯក​នៅក្នុង​ព្រឹត្តិការណ៍ Masters 1000 ជា​លើកដំបូង​ក្នុង​អាជីប ក្រោយ​យកឈ្នះ​កីឡាករ​ប៉ូឡូញ Hubert Hurkacz នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន Canadian Open​។

​​កីឡាករ​វ័យ ៣១ឆ្នាំ Cerreno Busta ត្រូវ​តាម​ពីក្រោយ​មួយ​សិត​បន្ទាប់ពី Hurkacz យកឈ្នះ​សិត​ដំបូង ៦-៣ មុន​ពេលដែល​កីឡាករ​អេ​ស្ប៉ា​ញ Cerreno Busta វាយបក​យកឈ្នះ​វិញ​ពីរ​ផ្ទួនៗ ៦-៣ និង ៦-៣​។ ​Pablo Cerreno Busta បាន​ក្លាយជា​កីឡាករ​ដែលមាន​ចំណាត់ថ្នាក់​ក្នុង​កម្មវិធី​ដំបូង ​ដែល​ឈ្នះ​ពាន​នេះរាប់​តាំងពី​ឆ្នាំ២០០២ ដែល​ធ្វើបាន​ដោយ​កីឡាករ​អា​ហ្ស​ង់​ទីន Guillermo Canas​។ ​នេះ​ជា​ពាន​នៅក្នុង​ក្របខណ្ឌ ATP Tour លើក​ទី៧ សំរាប់ Busta តែ​ជា​លើកដំបូង​សំរាប់​ព្រឹត្តិការណ៍ Masters 1000​។

​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី​រ៉ូ​ម៉ា​នី Simona Halep បាន​ក្លាយជា​ជើងឯក Canadian Open នេះ​ជា​លើក​ទី៣ ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាការិនី​ប្រេ​ស៊ី​ល Beatriz Haddad Maia នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​ជើងឯក Wimbledon ឆ្នាំ២០១៩ វ័យ ៣០ឆ្នាំ Simona Halep បាន​យកឈ្នះ​ដោយ​លទ្ធផល ២សិត​ទល់នឹង១ ពិន្ទុ ៦-៣, ២-៦ និង ៦-៣​។ រំលឹកថា Simona Halep បាន​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ២ ពិភពលោក​រហូតដល់​លេខ២០ បន្ទាប់ពី​អវត្តមាន​ច្រើន​កម្មវិធី​រដូវ​កាល​មុន​ដោយសារ​របួស​។ ​ជ័យជំនះ​នេះដែរ​បានធ្វើឱ្យ Simona Halep ឡើងមក​កាន់​លំដាប់ថ្នាក់​លេខ៦ ពិភពលោក​វិញ​ផងដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am