
អន្ដរជាតិ៖ រលកកម្តៅដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានបន្តកើតមាននៅតាមតំបន់ភាគខាងត្បូងប្រទេសចិន ធ្វើឲ្យដីស្រែចម្ការរីងស្ងួតអស់។
ក្រុមអាជ្ញាធរឧតុនិយមចិន បានប្រកាសអាសន្នពីសីតុណ្ហភាពខ្ពស់ កាលពីខែមុន។ ខេត្តជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសចិន នឹងមើលឃើញសីតុណ្ហភាពកើនឡើងខ្ពស់លើសពី ៤០អង្សាសេ៕
