ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិនឹង​ប្រកួត​កាត់សេចក្ដី​រក​បេក្ខភាព​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ស្អែក​នេះ

2022/08/16 05:12:14 pm        593

​បាល់ទាត់៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២២ នឹងធ្វើ​ការប្រកួត​ជើង​ទី​២ នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយនា​ថ្ងៃទី​១៧ ខែសីហា​ស្អែក​នេះដើម្បី​ស្វែងរក​បេក្ខភាព ៤​ក្រុម​ចុងក្រោយឡើង​បង្គ្រប់​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ ខណៈ​មាន ៤​ក្រុម​កំពុង​ឈរ​ចាំរួមមាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា ណាហ្គា​វើ​ល​ដ៏ និង​ក្រុម​បឹងកេត។​

​សម្រាប់​កម្មវិធី​ប្រកួត​ជើង​ទី​២ នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ស្អែក​នេះគឺមាន ៤​គូ ដែល​ត្រូវ​ប្រកួត​នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា រួមមាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រជួប​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនៅ​កីឡដ្ឋាន​ហនុមាន​, ក្រុម​ភ្នំពេញ​ក្រោ​នបើកទ្វារ​កីឡដ្ឋាន​ RSN ​ទទួល​ក្រុម​ព្រៃវែង​, ក្រុម​កងយោធពល​ខេមរភូមិន្ទជួប​ក្រុម​ភ្ញៀវ​នគរបាលជាតិនៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ និង​ក្រុម​គិរីវង់បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​អគ្គិសនី​កម្ពុជា។​ ​សូម​រំ​ឭកថា ក្នុងចំណោម ៤​ប្រកួត​នេះភាគច្រើន​ក្រុម​សមាជិក​លី​គ​កំពូល​កម្ពុជាគឺ​ទទួលបាន​ជ័យជម្នះ លើកលែងតែ​ក្រុម​គិរីវង់​ប៉ុណ្ណោះដែល​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​លី​គ​ទី​២ អគ្គិសនី​កម្ពុជាក្នុង​លទ្ធផល ៣-២។ រីឯ ៣​គូ​ទៀតក្រុម​អង្គ​រថា​យ​ហ្គឺ​របាន​យកឈ្នះ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី ២-១, ភ្នំពេញ​ក្រោ​នយកឈ្នះ​ក្រុម​ព្រៃវែង ១-០ និង​ក្រុម​កងយោធពល​ខេមរភូមិន្ទបាន​យកឈ្នះ​ក្រុម​នគរបាលជាតិ ក្រៅ​ដី ក្នុង​លទ្ធផល ២-១។​

​តាមរយៈ​លទ្ធផល​នេះ ក្រុម​នីមួយៗសុទ្ធតែ​នៅមាន​ឱកាស​ច្រើនក្នុងការ​ប្រជែង​កៅអី​វគ្គ​បន្ដ ដ្បិត​ក្រុម​ឈ្នះគឺមាន​ប្រៀប​តែ ១​គ្រាប់ ខណៈ​ក្រុម​ចាញ់ក៏​ចាញ់​ប្រៀប​តែ ១​គ្រាប់​ដែរ។ ហេតុនេះការប្រកួត​ជើង​ទី​២ ស្អែក​នេះគឺជា​ជំនួប​ដ៏​ស្វិតស្វាញដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព​បង្គ្រប់​កៅអី​វគ្គ ៨​ក្រុម​ចុងក្រោយ។ ដូច្នេះ​ចាំមើល​តើ​ក្រុម​ណាខ្លះនឹងត្រូវ​ឡើងទៅ​ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា ណាហ្គា​វើ​ល​ដ៏ និង​បឹងកេតនៅ​វគ្គ​បន្ដ​?

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        273
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm