ការអប់រំតាមប្រព័ន្ធឌីជីថល នៅតែបន្តសម្រាប់ស្វ័យសិក្សា ទោះបីសាលាទាំងអស់បើកដំណើរការឡើងវិញ

2022/08/16 06:42:58 pm        1.4 K

ភ្នំពេញ៖ បច្ចុប្បន្នសាលារៀនទូទាំងប្រទេស គឺបានបើកដំណើរការទាំងស្រុង ពុំមានបញ្ហាបិទសាលាដោយសារកូវីដ-១៩ទៀតនោះទេ។

ទោះសាលារៀនបើកដំណើរការទាំងស្រុងក្ដី សិស្សនៅតែបន្តប្រើប្រាស់ការអប់រំឌីជីថល សម្រាប់ការស្វ័យសិក្សា ព្រោះការអប់រំឌីជីថលនេះ បានជួយច្រើនដល់ការសិក្សារបស់ខ្លួន។

ការអប់រំតាមប្រព័ន្ធឌីជីថល សព្វថ្ងៃកាន់តែមានសម្បូរបែប ដោយមានជាច្រើនទម្រង់បង្កើតដោយ ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមបង្កើតពីខាងវិស័យឯកជនជាច្រើនផងដែរ។ ការអប់រំបែបឌីជីថលនេះ សព្វថ្ងៃគឺនៅតែមានសារៈសំខាន់សម្រាប់ការសិក្សា ទោះសាលារៀនបើកដំណើរការវិញយ៉ាងណាក្ដី។ នេះជាការលើកឡើងរបស់សិស្សថ្នាក់ទី ១២ ដែលសិក្សានៅវិទ្យាល័យ ហ៊ុនសែនសេរីភាព ស្ថិតក្នុងក្រុងតាខ្មៅ។

សិស្សានុសិស្សមួយចំនួន នៅតែបន្តប្រើប្រាស់ប្រព័ន្ធអប់រំឌីជីថល ជាប្រចាំថ្ងៃ នៅពេល​ទំនេរពីការសិក្សានៅក្នុងថ្នាក់រៀន។ ការអប់រំឌីជីថល ជាទម្រង់អប់រំបន្ថែមសម្រាប់ស្វ័យសិក្សា ដោយផ្ទុកនូវឯកសារលំហាត់ វីដេអូបង្រៀន​ និងធនធានសំខាន់ជាច្រើនទៀត ដែលពិតជារួមចំណែកធ្វើឱ្យការសិក្សាកាន់តែប្រសើរ។

ការអប់រំតាមប្រព័ន្ធឌីជីថល បច្ចុប្បន្នគឺមានច្រើនដែលផ្ដល់ជាជម្រើស និងភាពងាយស្រួលកាន់​តែច្រើន​សម្រាប់សិស្ស ដោយសិស្សខ្លះសិក្សាតាមប្រព័ន្ធហ្វេសប៊ុក យូធូប រឺតាមកម្មវិធីទូរស័ព្ទផ្សេងៗ។

ពាក់ព័ន្ធនឹងរឿងនេះ សម្រាប់កម្មវិធី Moeys E-Learning ដែលបង្កើតដោយក្រសួងអប់រំ និង​សហភាព​សហព័ន្ធយុវជនកម្ពុជា សព្វថ្ងៃ មានការប្រើប្រាស់ប្រមាណជិត ​៣២ម៉ឺននាក់។

កម្មវិធីនេះ គឺមានការបង្រៀនគ្រប់កម្រិតថ្នាក់ ហើយបច្ចុប្បន្នគឺមានបន្ថែមផ្តោតលើ ការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់សិស្សថ្នាក់ទី ១២។

ក្រុមការងារ Moeys E-Learning លើកឡើងថែមថា ជារួមកម្មវិធីនេះ គឺមានចំនួនអ្នកប្រើប្រាស់ថ្មី ប្រមាណជិត ២០០ទៅជិត៣០០នាក់ រៀងរាល់ថ្ងៃ៕

អត្ថបទ៖គឹមហុក  

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm