បាល់ទាត់៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Liverpool, Darwin Nunez ទើបបង្ហាញខ្លួននៅ English Premier League បានពីរប្រកួតក៏ស្គាល់កាតក្រហមជាលើកដំបូងនៅពេល Liverpool ស្មើ Crystal Palace នៅ Anfield យប់មិញ។

ក្រុមភ្ញៀវបាននាំមុខការប្រកួតមុននៅនាទីទី៣២ ដោយ Wilfried Zaha ដោយការវាយបកបន្ទាប់ពីការវាយសម្រុកខ្លាំងរបស់ម្ចាស់ផ្ទះ។ ក្រុមរបស់លោក Jurgen Klopp មិនត្រឹមតែពិបាកតាមស្មើវិញទេ ថែមទាំងបាត់បង់កីឡាករម្នាក់នៅពេលខ្សែប្រយុទ្ធចំនូលថ្មីសញ្ជាតិអ៊ុយរូហ្កាយ Darwin Nunez មិនអាចទប់កំហឹងរបស់ខ្លួនបានដោយបានជល់ក្បាលជាមួយខ្សែការពារ Crystal Palace, Joachim Andersen ធ្វើឱ្យអាជ្ញាកណ្តាល Paul Tierney ឱ្យកាតក្រហមបណ្តេញចេញពីការប្រកួត។
គ្នាតិចជាងមែនតែ Liverpool ក៏តាមស្មើវិញបានសំរេចបួននាទីបន្ទាប់ឱ្យ Luiz Diaz ខណៈ ១-១ នេះរក្សាដល់ចប់ការប្រកួត។ តាមរយៈលទ្ធផលនេះធ្វើឱ្យ Liverpool ចាប់ផ្តើមរដូវកាលថ្មី English Premier League ពីរប្រកួតដំបូងមិនស្គាល់ឈ្នះមិនចាញ់មានត្រឹម ២ពិន្ទុឈរលេខ១២ បន្ទាប់ពីប្រកួតដំបូងស្មើនៅទឹកដី Fulham ២-២៕
អត្ថបទ៖នាង សុភាវុធ