កងរាជអាវុធហត្ថសម្រេចឃាត់ខ្លួនមន្រ្តីខ្លួនពីរនាក់ពាក់ព័ន្ធការស្លាប់របស់បុរសម្នាក់នៅខេត្តកំពង់ធំ

2022/08/16 07:01:57 pm        490

កំពង់ធំ៖ ទីបំផុតកងរាជអាវុធហត្ថ បានសម្រេចឃាត់ខ្លួនមន្រ្តីរបស់ខ្លួនពីរនាក់ នៅខេត្តកំពង់ធំ ក្រោយជាប់សង្ស័យថា បានធ្វើឲ្យមនុស្សស្លាប់ បន្ទាប់ពីធ្វើប្រតិបត្តិការបង្រ្កាបកន្លែងជល់មាន់​តាម​អនឡាញខុសច្បាប់មួយកន្លែង នៅស្រុកបារាយ៍ ខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើ ផ្ទៃប្រទេសដែលបានចេញនៅព្រឹកថ្ងៃទី១៦ ខែសីហានេះ។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស បានឃាត់ខ្លួនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលពាក់ព័ន្ធនឹងការ​ប្រព្រឹត្តអំពើ​ល្មើស ចំនួន២រូប រួមមាន ១- ឈ្មោះ សុខ ម៉េងហុង ឋានៈអនុសេនីយ៍ឯក មុខងារនាយការិយាល័យ​ព្រហ្មទណ្ឌ និងទី២- ឈ្មោះ លុយ តាំងឈួយ​ ឋានៈអនុសេនីយ៍ឯក មុខងារប្រធានអង្គភាព​នគរបាល​យុត្តិធម៌។ ទាក់ទងនឹងករណីនេះ កងរាជអាវុធហត្ថ នឹងធ្វើសន្និសីតសារព័ត៌មាន​នៅ​ថ្ងៃស្អែកនេះ នៅបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ធំ ។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែសីហា នេះ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះប្រតិបត្តិការ បង្ក្រាប​កន្លែង​ជល់មាន់ខុសច្បាប់តាមអនឡាញមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យ​បាន​ចំនួន​បួននាក់បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ប៉ុន្តែក្នុងពេលកំពុងធ្វើដំណើរ​តាមរថយន្ត ដែលមន្រ្តីកងរាជអាធហត្ថដឹកនោះ​ មានជនសង្ស័យម្នាក់ឈ្មោះ សួង ឌ័ន បានទទួលមរណភាព មុននឹងជនសង្ស័យរូបនេះទៅដល់មន្ទីរពេទ្យ។

បន្ទាប់ពីមានករណីធ្វើឲ្យមនុស្សស្លាប់នៅក្នុងប្រតិបត្តិការនេះ នាយឧត្តមសេនីយ៍ សៅ សុខា មេ​បញ្ជា​​ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​បានបញ្ជាឲ្យមានការស៊ើបអង្កេត និងធ្វើការឃាត់ខ្លួន​ជាបន្ទាន់ ​នូវមន្រ្តីកងរាជអាវុធហត្ថមួយចំនួន ​ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីនេះ។

ក្រោយមានបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ​និងក្រុមការងារចំពោះកិច្ច បានធ្វើការ ស្រាវជ្រាវ​ស៊ើបអង្កេតតាមនីតិវិធីរួចមក ​មន្ត្រីជំនាញនគរបាលយុត្តិធម៌ បានសុំគោលការណ៍​ឃាត់​ខ្លួនយោធិន នៃកងរាជអាវុធហត្ថនៅខេត្តកំពង់ធំចំនួនពីរនាក់នេះ ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm