តំណាងក្រុមហ៊ុនGANZBERG ប្រកាសប្រគល់រថយន្តឲ្យអ្នកត្រូវរង្វាន់ ដរាបណាភាគីទំនាស់ស្រុះស្រួលគ្នា

2021/04/27 02:59:58 am        4.4 K

ភ្នំពេញ៖ តំណាងក្រុមហ៊ុនGANZBERG ប្រកាសប្រគល់រថយន្តឲ្យអ្នកត្រូវរង្វាន់ដោយគ្មានការប្រួលប្រែ ដរាបណាភាគីទាំងពីរស្រុះស្រួលគ្នា។ 


តំណាងក្រុមហ៊ុនGANZBERG បានបញ្ជាក់ថា ក្រវិតកំប៉ុងនោះពិតជាត្រូវរង្វាន់ពិតប្រាកដមែន ហើយការប្រគល់រង្វាន់ នឹងធ្វើងឡើងពេលភាគីទាំងពីរត្រូវរ៉ូវគ្នា។ 

គួរបញ្ជាក់ថា បុរសជាសន្តិសុខឯកជនម្នាក់ បានរងបណ្តឹងពីបទរំលោភលើទំនុកចិត្ត ក្រោយពីយកក្រវិលកំប៉ុង ដែលគាស់ត្រូវរង្វាន់រថយន្តរត់គេចខ្លួន មិនចែកម្ចាស់ស្រាបៀរដែលហៅមកផឹកជាមួយគ្នា។


បុរសដែលរងបណ្តឹងឈ្មោះ ស៊ឹម ស៊ន់ អាយុ៣៨ឆ្នាំ ជាសន្តិសុខឯកជន រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកឯដើមបណ្តឹងឈ្មោះ ឌុល ដែន អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។


លោក ឌុល ដែន បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ ខ្លួនបានឲ្យប្រពន្ធ ឈ្មោះ ឈឹម ភា យកក្រវិលកំប៉ុងស្រាបៀ GANZBERG ដែលត្រូវរង្វាន់ចំនួន១២ ទៅដូរយកស្រាបៀដើម្បីយកមកហូប។ ដោយយល់ថា ជាមនុស្សរាប់អាន និងធ្លាប់ផឹកស៊ីជាមួយគ្នា ក៏បានហៅឈ្មោះ ស៊ឹម ស៊ន់ មកផឹកជាមួយ ដោយមានគ្នាទាំងអស់៣នាក់ គឺខ្លួន និងប្រពន្ធ ព្រមទាំងឈ្មោះ ស៊ឹម ស៊ន់។


ភ្លាមនោះឈ្មោះ ស៊ឹម ស៊ន់ ក៏លើកស្រាបៀ១កំប៉ុងមកគាស់ ហើយស្រែកថា ត្រូវរង្វាន់ធំហើយ រួចក៏បង្ហាញឲ្យមើលទាំងអស់គ្នា គឺត្រូវរង្វាន់រថយន្ត ហើយឈ្មោះ ស៊ឹម ស៊ន់ និយាយថា «កុំមាត់ចាំគេចែកឲ្យ១ពាន់ ២ពាន់ដុល្លារ»។ រំពេចនោះ ខ្លួនបាននិយាយថា «ធ្វើអញ្ចឹងម៉េចកើត ខ្ញុំហៅបងឯងមកផឹក ហើយស្រាបៀរជារបស់ខ្ញុំ បើចែកត្រូវចែកគ្នាស្មើ ឬម្នាក់៤០% ម្នាក់៦០% ទើបយុត្តិធម៌»។


ឮដូច្នោះឈ្មោះ ស៊ឹម ស៊ន់ ក៏កាន់កំប៉ុងស្រាបៀ និងក្រវិលកំប៉ុងដែលត្រូវរង្វាន់ ក្រោកឈរ រួចនិយាយថា «ខ្ញុំទៅបើកទ្វារឲ្យមេសិន» រួចក៏ប្រមូលសម្លៀកបំពាក់ឡើងម៉ូតូឌុបយកក្រវិលកំប៉ុង ត្រូវរង្វាន់រថយន្តនោះរត់គេចបាត់ទៅ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am