រាជរដ្ឋាភិបាលបញ្ចេញឥណទានគាំទ្រគម្រោងស្រូវអង្ករមានទំហំទឹកប្រាក់ ៨០ លានដុល្លារ

2022/08/16 08:00:32 pm        770

ភ្នំពេញ៖ រាជរដ្ឋាភិបាលបាន​បញ្ចេញឥណទាន ​គាំទ្រគម្រោងស្រូវអង្ករនៅកម្ពុជា គិតមកដល់​ពេល​នេះ មានទំហំទឹកប្រាក់ជាង ៨០ ដុល្លារអាមេរិក ​ដោយរាជរដ្ឋាភិបាល នឹងពិចារណាផ្តល់​ឥណទាន​បន្ថែម ​ដើម្បីជម្រុញផលិតកម្មស្រូវអង្ករ និង​ចូលរួមចំណែក​ដល់កំណើនសេដ្ឋកិច្ច​ក្រោយ​ពីវិបត្តិកូវីដ ១៩ នេះ។

ឯកឧត្តម ចាន់ សីហា អគ្គនាយករង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម (ARDB) នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុង​កិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២ នេះថា ចំពោះគម្រោងពិសេស​របស់​រាជរដ្ឋាភិបាល ដែលធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម បាន​អនុវត្តកន្លងមករួមមានគម្រោង​គាំទ្រ​ដល់វិស័យស្រូវ​អង្ករ​សម្រាប់ការ​នាំចេញ ​និងគម្រោងគំាទ្រដល់សហគ្រាសធុនតូច ​និងធម្យម ​ដែលពាក់ព័ន្ធវិស័យកសិកម្ម ដែលមាន​ទំហំទឹកប្រាក់សរុប ១០០ លានដុល្លារ។

ឯកឧត្តម បន្តថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុវត្តគម្រោងនេះចាប់តាំងពីឆ្នាំ ២០១៦ ។ មកដល់ពេលនេះ ARDB បាន​បញ្ចេញ​ថវិកា​ប្រមាណជា ៨០ ​លានដុល្លារអាមេរិករួចហើយ គឺការ​គាំទ្រ​វិស័យស្រូវអង្ករតែមួយមុខគត់ ។ ​ចំណែកជំហានបន្តបន្ទាប់ទៀត ឯកឧត្តម រំពឹងថា រាជ​រដ្ឋាភិបាល នឹងពិចារណាផ្តល់ឥណទាន​បន្ថែម​ សម្រាប់គម្រោងទាំងនេះ ដើម្បីជម្រុញ​កំណើន​សេដ្ឋកិច្ច នៅក្រោយពីវិបត្តិជំងឺកូវីដ-១៩ នេះ។

ទាក់ទងគម្រោងគាំទ្រស្រូវអង្ករ,លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​នឹងផ្តល់កញ្ចប់ថវិកាពិសេស ​ដើម្បីគាំទ្រដល់ស្រូវអង្ករកម្ពុជា ជាពិសេស​ការផ្តល់ឥណទានជាទុនបង្វែល សម្រាប់ការ​ប្រមូល​ទឹកស្រូវរបស់​ម្ចាស់សហគ្រាស​រោងម៉ាស៊ីន​ពី​កសិករ, គម្រោងពង្រីករោងម៉ាស៊ីនកិនស្រូវ និងគម្រោងសម្រាប់បង្កើតឡសម្ងួតជាដើម ។

ឯកឧត្តម ចាន់ សីហា បញ្ជាក់ថា គម្រោងផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បាន​ចូលរួម​ចំណែកយ៉ាងខ្លាំង ​ជាពិសេសក្នុងការរីក​រាលដាល​ជម្ងឺកូវីដ ១៩ ​ដើម្បីលើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាជន ​និងសម្រាប់​ស្តុកស្បៀង​ក្នុងវិបត្តិដែលកំពុងកើតឡើងជាដើម, ជាក់ស្តែងការគាំទ្រ​សម្រាប់ការនាំចេញស្រូវអង្ករ ​តាមរយៈការផ្តល់ឥណទាន​មានការប្រាក់ទាបនេះ គឺជាការចូលរួម​ចំណែក​កាត់​នូវបន្ថយថ្លៃដើមដល់ម្ចាស់អាជីវកម្មជាច្រើនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm