ក្រសួងសាធារណការស្នើឲ្យពលរដ្ឋឈប់ជួបជុំតាមផ្លូវដែក ខណៈអាជ្ញាធរមូលដ្ឋាននឹងចុះល្បាតជាប្រចាំ

2022/08/16 08:33:23 pm        1.1 K

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការជួបជុំ ឬទទួលទាន​លើផ្លូវដែក ខណៈអាជ្ញាធរមូលដ្ឋាន នឹងចុះល្បាតជាប្រចាំដើម្បីសុវត្ថិភាព​ប្រជាពលរដ្ឋ។

ថ្លែងប្រាប់BTV Newsនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ហៃ សុខឃីម ចៅសង្កាត់សំរោង​ក្រោម ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ដោយសារមានប្រជាពលរដ្ឋតែងតែ​យកផ្លូវដែក​ប្រើប្រាស់ជាការជួបជុំទទួលទាន និងកម្សាន្ត ជារៀងរាល់ពេល​ អាជ្ញាធរសង្កាត់សំរោងក្រោម ដែលមានផ្លូវដែកចំនួន១គីឡ៉ម៉ែត្រ ព្រមទាំងមានប្រជាពលរដ្ឋតែងទៅកម្សាន្តលើផ្លូវនោះ បានរៀបចំ​ការអនុវត្តវិធានការរដ្ឋបាលជាបន្តបន្ទាប់ ។

លោក ហៃ សុខឃីម បន្តថា អាជ្ញាធរបានរៀបចំកម្លាំងចុះល្បាតជារៀងរាល់ពេលវេលា​ដែលតែង​មានការជួបជុំកម្សាន្ត ឬទទួលទានលើផ្លូវដែក ក្នុងគោលបំណងអប់រំ និង​បញ្ចៀស​ពីករណី​បុកដោយសាររថភ្លើងជាដើម។

លោកបញ្ជាក់ថា ក្នុងករណីអប់រំមិនរាងចាល អាជ្ញាធរនឹងដកហូតមធ្យោបាយធ្វើដំណើរ ដើម្បី​ព្រមាន​ដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ប្រើប្រាស់ផ្លូវដែកជាការជួបជុំ ខណៈអាជ្ញាធរ​គ្រោង​បំពាក់ស្លាក់​ណែនាំ និងហាមប្រាមបន្ថែមផងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅ និងលក់ដូរជិតផ្លូវដែក គាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ ដើម្បី​ការពារអាយុជីវិតប្រជាពលរដ្ឋ បន្ទាប់ពីពួកគាត់ជួបករណីប្រជាពលរដ្ឋមួយចំនួន​ស្ទើរ​បាត់បង់ជីវិត នៅពេលពួកគាត់យកផ្លូវដែកជាកន្លែងកម្សាន្ត។

ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា កា​រ​ប្រើប្រាស់​ផ្លូវដែកសាធារណៈរបស់ប្រជាពលរដ្ឋគឺជាការពុំត្រឹមត្រូវឡើយ ​ដោយសារ វាអាចបង្កការខូចខាត​ទៅដល់រថភ្លើងពេលធ្វើដំណើរ។​ ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន គាំទ្រឱ្យរៀបចំ​ស្លាក​ណែនាំ​នៅចំណុចទាំងនោះ ដើម្បីជាការដាស់តឿនប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ​ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
2026/09/20 06:26:40 pm        1
ជនជាតិចិន ១៦៤នាក់ទៀត ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញកម្ពុជា
2026/09/20 06:05:23 pm        1
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោអញ្ជើញបើកការដ្ឋានជួសជុលអគារសិក្សាអាទិភាពចំនួន ៤ ទីតាំង នៅក្នុងស្រុកសំរោង ខេត្តតាកែវ
2026/09/20 05:56:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ​ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

2026/09/20 06:26:40 pm
​ជនជាតិចិន ១៦៤នាក់ទៀត ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញកម្ពុជា
2026/09/20 06:05:23 pm
​ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោអញ្ជើញបើកការដ្ឋានជួសជុលអគារសិក្សាអាទិភាពចំនួន ៤ ទីតាំង នៅក្នុងស្រុកសំរោង ខេត្តតាកែវ
2026/09/20 05:56:49 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តព្រះវិហារ
2026/09/20 05:01:50 pm
​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលថ្លែងអំណរគុណដល់គ្រូបង្រៀនស្ម័គ្រចិត្ត និងអបអរសាទរសិស្សនិទ្ទេស A ទាំង ៣១រូប
2026/09/20 04:51:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/20 12:31:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/19 11:40:16 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm