Ramla Ali ពី​ជនភៀសខ្លួន​ពី​សង្គ្រាម​នៅ​សូ​ម៉ាលីក្លាយ​ជា​កីឡា​ការិនី​ប្រដាល់​អាជីព​វាយ​មិនទាន់​ស្គាល់​ចាញ់​

2022/08/16 09:38:21 pm        100

​ប្រដាល់៖ ​ស្នូរ​សន្ធឹក​អ្នកគាំទ្រ​ស្រែក​ឈ្មោះ Ali Ali Ali នៅ​ក្នុង​កីឡដ្ឋាន O2 Arena កីឡា​ការិនី​ប្រដាល់ Ramla Ali បាន​បន្ត​ស្ថិតិ​ប្រកួត​មិនដែល​ចាញ់​របស់ខ្លួន​កាលពី​ខែ​មុន​។​ ​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​ស្ថិតនៅក្នុង​អាជីព​ថ្មីថ្មោង​នៅឡើយ ប៉ុន្តែ​ការតាមដាន និង​ចំណាប់​អារម្មណ៍​ពី​មហាជន​នោះ​គឺ​ស្នាដៃ​របស់​នាង​ទាំង​ក្នុង និង​ក្រៅពី​វិស័យ​កីឡា​។

ដំណើរ​របស់ Ali បាន​នាំ​នាង​ពី​ជនភៀសខ្លួន​កុមារ​ ចាក​ចេញពី​ប្រទេស​សូ​ម៉ាលី​ដែល​ហែកហួរ​ដោយ​សង្គ្រាម មក​ក្លាយជា​អ្នក​ប្រយុទ្ធ​មូស្លីម​ដំបូង​គេ​ដែល​ឈ្នះ​ពាន​នៅ​ទឹកដី​អង់គ្លេស ​ក្នុងនាម​ជា​អ្នក​ប្រដាល់​ស្ម័គ្រចិត្ត​។ Ramla Ali គឺជា​អត្ត​ព​លិ​ក សកម្មជន អ្នកនិពន្ធ និង​ជាតា​រា​ម៉ូ​ដែល​ដ៏​ជោគជ័យ​ម្នាក់ដែល​ត្រូវបាន​ជ្រើសរើស​ដោយ Meghan Markle ឱ្យមាន​វត្ត​មាននៅ​លើ​គម្រប​ទស្សនាវដ្ដី Vogue។​ ​និយាយ​ពី​ប្រវត្តិ​របស់ Ramla Ali បងប្រុស​របស់​នាង​ត្រូវ​បាន​សម្លាប់​តាំងពី​វ័យ ១២​ឆ្នាំ​នៅ​ប្រទេស​សូ​ម៉ាលី​អំឡុង​សង្គ្រាមស៊ីវិល​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​។ គ្រួសារ​របស់​នាង​បាន​រត់គេច​ពី​រដ្ឋធានី Mogadishu​។ បន្ទាប់ពី​ការធ្វើដំណើរ​តាម​ទូក​រយៈពេល​ប្រាំបួន​ថ្ងៃ​ទៅកាន់​ប្រទេស​កេ​ន​យ៉ា ដែល​ក្នុង​នោះ​អ្នកជិះ​លើ​យន្តហោះ​ខ្លះ​បាន​ស្លាប់​ដោយ​ការអត់ឃ្លាន ទីបំផុត​ពួកគេ​បាន​រកឃើញ​ទីជម្រក​នៅ​ទីក្រុង​ឡុង​ដ៍​។​

​កាល​នៅ​វ័យ​ជំទង់ Ali ត្រូវបាន​គេ​បៀតបៀន​នៅ​សាលា​ដោយសារ​លើស​ទម្ងន់ ដូច្នេះ​បាន​ទៅ​កន្លែង​ហាត់ប្រាណ​ក្នុងស្រុក ហើយ​សាកល្បង​ហាត់​ប្រដាល់ ប៉ុន្តែ​នាង​មិនបាន​ប្រាប់​ក្រុមគ្រួសារ​របស់​នាង​ទេ ព្រោះ​នាង​គិតថា​ ពួកគេ​នឹងមិន​យល់ព្រម​ចំពោះ​កីឡា​សម្រាប់​ក្មេងស្រី​ម៉ូ​ស្លី​ម​។ យ៉ាងណាក្តី​នាង​បានចាប់ផ្តើម​ប្រឡូក​ខ្លួន​នៅក្នុង​វិស័យ​កីឡាប្រដាល់ ដោយ​រៀន​តាម​វីដេអូ​អន​ឡាញ មុនពេល​ទទួលបាន​កា​រ​ប្រកួត​ស្ម័គ្រចិត្ត​លើកដំបូង​នៅ​អំឡុង​ឆ្នាំ២០១០​។ ​មិនយូរប៉ុន្មាន Ramla Ali ក៏មាន​ឱកាស​ប្រកួត​តំណាងឱ្យ​ប្រទេស​អង់គ្លេស និង​ឈ្នះ​ពាន​នៅពេលនោះ តែ​ម្តាយ​របស់​នាង​ដឹង​ក៏បាន​សុំឱ្យ​កូនស្រី​ឈប់​។

​នាង​មិនបាន​បញ្ឈប់​ក្តី​ស្រមៃ​របស់​នាង​ឡើយ និង​បាន​ជម្នះ​ចិត្ត​ម្តាយ​រហូត​មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​សំរេចចិត្ត​ប្រកួត​តំណាងឱ្យ​ប្រទេស​កំណើត​របស់ខ្លួន និង​ថែមទាំង​ជា​អ្នក​កាន់​ទង់ជាតិ​សូ​ម៉ាលី​ដង្ហែនៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំមុន ពោលគឺ Ali បាន​ក្លាយជា​កីឡាការិនី​ប្រដាល់​ទី១ ​របស់​សូ​ម៉ាលី​ដែលមាន​មុខ​នៅ​អូឡាំពិក​។ ​សប្តាហ៍​នេះ​នៅ​ទីក្រុង Jeddah កីឡាការិនី Ramla Ali នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ម្តងទៀត​ នៅពេល​បង្ហាញខ្លួន​នៅលើ​សង្វៀន​ដែលមាន​វត្តមាន​ប្រកួត​របស់​កំពូល​កីឡាករ​ប្រដាល់​ពីររូប Oleksandr Usyk និង Anthony Joshua ក្នុងការ​ប្រកួត​ស្ត្រី​អាជីព​ដំបូង​ដែល​ធ្វើឡើង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        73
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        316
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm