ភ្នំពេញ៖ អតីតមន្រ្តីរាជការស៊ីវិល និងយុទ្ធជន បានសម្ដែងការសប្បាយចិត្ត ដែលបានទទួលការបន្ថែមប្រាក់ សោធននិវត្តន៍ ដែលប្រាក់នេះ នឹងកាន់តែជួយទប់លំនឹងជីវភាពគ្រួសាររបស់ពួកគេ ។
រាជរដ្ឋាភិបាលចេញកម្ពុជា បានសម្រេចបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ី វិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែល ក្រោយទទួលបានការដំឡើងប្រាក់សោធននិវត្តន៍នេះ អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន រស់នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែសីហានេះ បានប្រាប់BTVឲ្យដឹងថា ការបន្ថែមប្រាក់ប្រចាំខែនេះ នឹងជួយ ទ្រោលជីវភាពគ្រួសាររបស់ពួគគេឱ្យកាន់តែសមរម្យជាងមុន។
ពួកគេ ពិតបានអរគុណរាជរដ្ឋាភិបាលខ្លាំងណាស់ ចំពោះការគិតគូរអំពីជីវភាពរបស់ពួកគេ។
របបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីយុទ្ធជន ត្រូវបានកែប្រែ និងដំ ឡើង៤កម្រិត រួមមាន៖ កម្រិត១. របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្ន ទាបជាង ឬស្មើ៦៧ម៉ឺនរៀល ត្រូវ បន្ថែមដល់៦៩ម៉ឺនរៀល ក្នុងមួយខែ។ កម្រិត២. របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្ន ចន្លោះចាប់ពី ៦៧ ម៉ឺន១រៀល ដល់ត្រឹម៨០ម៉ឺនរៀល ត្រូវបន្ថែមពីរ២ម៉ឺនរៀលក្នុងមួយខែ។ កម្រិត៣. របបសន្តិសុខសង្គម ប្រចាំខែ បច្ចុប្បន្ន ចន្លោះ៨០ម៉ឺន១រៀល ត្រូវបន្ថែមដល់ត្រឹម៨២ម៉ឺនរៀល ក្នុងមួយខែ និងកម្រិត៤. របប សន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្ន ចន្លោះ៨១ម៉ឺន១រៀលឡើងទៅ ត្រូវផ្តល់បន្ថែមចំនួន១ម៉ឺនរៀលក្នុងមួយ ខែ។
អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលបានបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិត ណាមួយរួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ។
ដោយឡែក ចំពោះជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែលបានធ្វើសមាហរណ កម្មមុនឆ្នាំ២០១៥ ត្រូវបានបន្ថែមរបបឧបត្ថម្ភជូនអ្នកបម្រើក្នុង១នាក់ ២០ម៉ឺនរៀល ក្នុងមួយខែ។ របប សន្តិសុខសង្គមសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និង ជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ នេះបើតាមមាត្រា ១, ២, និង៣ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែសីហា នេះ៕
អត្ថបទ៖ ទូច សោភ័ណ