មន្រ្តីជំនាញ៖ការលក់ និងចែកចាយបារីអេឡិកត្រូនិកតាមបណ្តាញសង្គមមានការប្រុងប្រយ័ត្នជាងមុន

2022/08/17 01:21:29 am        194

ភ្នំពេញ ៖ បច្ចុប្បន្នការលក់ និងចែកចាយបារីអេឡិចត្រូនិកតាមបណ្តាញសង្គមមានការប្រុងប្រយ័ត្នជាងមុន ក្រោយមានចំណាត់ការក្តៅពីអាជ្ញាធរមានសមត្ថកិច្ច។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀននៅថ្ងៃទី១៦ខែសីហានេះ បានអញ្ជើញចូលរួមជាអធីបតីភាពក្នុងសិក្ខាសាលាស្តីពីការរឹតបន្តឹងការហាមឃាត់ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលHTP ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហការណ៍ជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា។

នៅឱកាសខាងលើនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ថា បារីអេឡិចត្រូនិក និងផលិតផល HTP កំពុងពង្វក់យុវជននិងកុមារ ហើយក្លាយជាការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំ ក៍ដូចជាប្រជាពលរដ្ឋទូទៅ។ការចែកចាយ ការលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិក (vape)តាមបណ្តាញព័ត៌មានសង្កម នៅតែមានសកម្មភាពបន្តដដែល ដោយគ្រាន់តែមានការប្រុងប្រយ័ត្នជាងមុន ដោយផ្លាស់ប្តូរពីការផ្សព្វផ្សាយលក់ផលិតផលទាំងនេះដោយផ្ទាល់តាមហ្វេសប៊ុកឬផេក មកជាការលក់តាមប្រព័ន្ធតេលេក្រាមវិញ ដោយរក្សាគណនេយ្យហ្វេសប៊ុកឬផេក សម្រាប់ទំនាក់ទំនងជាមួយអតិថិជន។

នាយឧត្តមសេនីយ៍បន្តថា ទង្វើទាំងនេះជាការប្រព្រឹត្តបទល្មើសទៅនឹងសេចក្ដីណែនាំរបស់របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ការការប្រើប្រាស់ធ្វើអាជីវកម្ម ការនាំចូល ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច (E-cigarette) តាំងពីឆ្នាំ២០១៤ និងហាមឃាត់ការការប្រើប្រាស់ធ្វើអាជីវកម្ម ការនាំចូលផលិតផល អេចស៍ ធី ភី (HTPs) នៅឆ្នាំ២០២១។ក្រៅពីនេះ នាយឧត្តមសេនីយ៍ ក្រើនរម្លឹកដល់អ្នកលក់ និងចែកចាយត្រូវឈប់ទង្វើនេះជាបន្ទាន់។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការសុខភាពកម្ពុជា បានមានប្រសាសន៍ដែរថា យុវជនជាច្រើននាំគ្នាសាកល្បង ប្រើប្រាស់បារីអេឡិចត្រូនិក និងអេចឈ៍ ធី ភី ក្រោយពីត្រូវបានអូសទាញ ដោយការផ្សព្វផ្សាយរបស់ក្រុមអ្នកលក់បារីអេឡិចត្រូនិក ហើយការប្រើប្រាស់ផលិតផលគ្រោះថ្នាក់ទាំងនោះ ជាច្រកទ្វារទៅកាន់ការប្រើប្រាស់ថ្នាំញៀន ការស្រូបចូលជាតិនីកូទីន ដែលមានលក្ខណៈបង្កភាពងាយស្រួល សម្រាប់ឲ្យអ្នកប្រើប្រាស់ អាចដាក់បញ្ចូលបាននូវកញ្ឆា និងប្រភេទថ្នាំញៀនផ្សេងៗ ៕ អត្ថបទ ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm