ឧស្សាហកម្មចំនួន ៣៥១ បានចុះបញ្ជីការពារកម្មសិទ្ធិឧស្សាហកម្ម សម្រាប់ការប្រកួតប្រជែងក្នុងអាជីវកម្ម

2022/08/17 01:44:50 am        688

​ភ្នំពេញ៖ កម្ពុជា ចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម (កម្មសិទ្ធិឧស្សាហកម្ម) បានចំនួន ៣៥១ សំណុំលិខិត លើសំណើរស្នើសុំផ្តល់ប្រកាសនីយបត្រតក្កកម្មសរុប ១ ៥៧០សំណុំលិខិត ដើម្បីសុំការពារកម្មសិទ្ធិឧស្សាហកម្ម ក្នុងគោលដៅការប្រកួតប្រជែងផលិតផលលើទីផ្សារ ទាំងក្នុងប្រទេស តំបន់ និងអន្តរជាតិ។

​របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញឲ្យដឹងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្តអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនេះជាបន្តទៀត ជាមួយអង្គភាពកម្មសិទិ្ធបញ្ញា ជាច្រើន។

ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះបញ្ជីប្រកាស នីយបត្រតក្កកម្ម (កម្មសិទ្ធិឧស្សាហកម្ម) ដោយទទួលសំណុំលិខិតស្នើសុំ ផ្តល់ប្រកាសនីយបត្រតក្កកម្ម សរុបបាន ចំនួន ១ ៥៧០ សំណុំលិខិត និងបានផ្តល់ប្រកាសនីយបត្រតក្កកម្មចំនួន ៣៥១ សំណុំលិខិត ក្នុងនោះទទួល សំណុំលិខិតស្នើសុំផ្តល់វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ចំនួន ៥៧ សំណុំលិខិត និងបានផ្តល់វិញ្ញាបន បត្រម៉ូដែលមានអត្ថប្រយោជន៍ចំនួន ៦សំណុំលិខិត។

កិច្ចការពារប្រកាសនីយបត្រតក្កកម្ម (Patent) គឺជាលើកកំពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសកល ដើម្បីលើក ទឹកចិត្តដល់ការវិនិយោគ និងជម្រុញភាពច្នៃប្រឌិតបច្ចេកវិទ្យា និងពិចារណាទៅលើភាពចាំបាច់ នៃការគ្រប់គ្រង ឲ្យមានប្រសិទ្ធិភាពលើចំនួនពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្មអន្តរជាតិ ដែលបានកើនឡើងតាមតម្រូវការ និងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការអន្តរការិយាល័យ និងអនុវត្តភាពជាអ្នកដឹកនាំល្អ នៅក្នុងកិច្ចខិតខំ ប្រឹងប្រែងសហប្រតិបតិ្តការទូទាំងពិភពលោក នៅក្នុងវិស័យប្រកាសនីយ បត្រតក្កកម្ម៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm