មន្ត្រីសុខាភិបាលនៅស្វាយរៀងជិត ២០នាក់ ត្រូវដាក់នៅដាច់ដោយឡែក ក្រោយប៉ះពាល់ជាមួយអ្នកជំងឺកូវីដ

2021/04/27 09:59:58 am        34

ស្វាយរៀង៖ មន្ត្រី បុគ្គលិកសុខាភិបាល នៅខេត្តស្វាយរៀងចំនួន ១៨នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយពីពួកគាត់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩កន្លងទៅ ខណៈដែលពលករ និងភ្ញៀវចម្រុះជាតិសាសន៏ កំពុងធ្វើចត្តាឡីសក័ជាង ៦០០នាក់។​

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២ ខែមេសាបានប្រាប់ទូរទស្សន៏ BTV តាមទូរសព្ទ័ អោយដឹងថា គឹតត្រឹមថ្ងៃទី២ ខែមេសា នៅខេត្តស្វាយរៀង មានមន្ត្រី បុគ្គលិកសុខាភិបាល ចំនួន ១៨នាក់ ត្រូវបានរដ្ឋបាលខេត្តតម្រូវអោយធ្វើចត្តាឡីស័កដោយខ្លួនឯងផ្ទាល់ បន្ទាប់ពីពួកគាត់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅកន្លែងផ្សេងគ្នា ក្នុងពេលបំពេញការងារជួយសង្គ្រោះពលរដ្ឋ និងភ្ញៀវ កាលពីប៉ុន្មានថ្ងៃមុននេះ។ លោកបន្តថា សុខភាពពលរដ្ឋ គឺផ្តើមចេញពីក្រុមគ្រូពេទ្យ ដែលធានាបាននូវសុខភាពផ្ទាល់ខ្លួនជាមុន មុននិងឈានទៅពិនិត្យព្យាបាលពលរដ្ឋជាក្រោយ ដើម្បីធានាបានសុខភាព ក្រុមគ្រូពេទ្យតត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីឲ្យប្រាកដថា ពួកគាត់ពិតជាមិនមានឆ្លងជំងឺកូវីដ១៩។

លោកបន្ថែមថា ជំងឺកូវីដ១៩ ជាជំងឺដែលលាក់មុខ សម្ងំសម្លាប់មនុស្សនៅគ្រប់ពេលដែលមនុស្សគ្រប់រូបមិនបាន សម្អាតនិងអនាម័យនៅលើខ្លួនប្រាណ និងការរស់នៅក្នុងភាពប្រមូលផ្តុំ ហើយប្រាស្រយ័ទំនាក់ទំនងសង្គម ក្នុងបរិយាកាសមួយដែលមេរោគងាយជ្រៀតចូលបំផ្លាញសុខភាព ដោយប្រយោល និងដោយផ្ទាល់ ដូចករណីក្រុមគ្រូពេទ្យជិត២០នាក់ បើទោះជាក្រុមគាត់បានពាក់អាវ ពាក់ស្រោមដៃ ស្រោមជើង ពាក់របាំងការពារ ពីការចម្លងជំងឺ នៅតែមេរោគអាចជ្រៀតចូលបំផ្លាញសុខភាពបានខ្លះមិនអាចជៀសផុត ទើបក្រុមគ្រូពេទ្យត្រូវរដ្ឋបាលខេត្តតម្រូវអោយធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃ ដើម្បីត្រៀមឆ្លើយតបនឹងដែលពលរដ្ឋរងជំងឺដោយប្រការណាមួយនាពេលខាងមុខ។

លោកបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ២៨នាក់ ក្នុងនោះ មាន ០២នាក់បានជាសះស្បើយនិងនៅសល់ ២៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ អត្ថបទ៖ ភា សារិត

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm