អត្ដរជាតិ៖ អតីតអ្នកជាប់ឃុំម្នាក់នៅក្នុងពន្ធនាគារ Bagram ស្ថិតនៅប្រទេសអាហ្វហ្គានីស្ថាន បានរំឭកពីបទពិសោធន៍ដ៏គួរឲ្យឈឺចាប់របស់លោក ពេលជាប់គុក ពេលរងការធ្វើទារុណកម្ម និងទង្វើអមនុស្សធម៌ក្រោមថ្វីដៃរបស់ទាហានសហរដ្ឋអាមេរិក។
លោក Gul Mohammadធ្លាប់ជាម្ចាស់ហាងលក់ស៊ុតចៀន នៅស្រុក Baraki Rajan ខេត្ត Logar ប្រទេសអាហ្វហ្គានីស្ថាន គឺជាតំបន់មួយក្លាយជាគោលដៅវាយប្រហារតាមច្រកអាកាសញឹកញាប់របស់សហរដ្ឋអាមេរិក។
លោកនិយាយថា ពេលណាក៏ដោយឲ្យតែលោកសុំអ្វីមួយ ពួកគេវាយធ្វើបាបរូបលោករហូត ហើយនិងបិទមាត់របស់លោក។ពួកគេនឹងឈប់វាយធ្វើបាបលោក នៅពេលដែលគ្រូពេទ្យមកព្យាបាលលោក ហើយនិងបន្តវាយធ្វើបានលោក ពេលដែលគ្រូពេទ្យចាកចេញទៅ៕
