ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ

2022/08/17 04:43:05 pm        679

ភ្នំពេញ៖ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិតសាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រសរុប ៦២៣នាក់។

 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

 - សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាកាលានុវត្តភាព ដែលជាសកម្មភាពរៀនរស់នៅជាមួយកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ចំពោះ​ការ​រើ​ខ្លួន​ចេញ​ពី​វិបត្តិ​កូវីដ-១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ និងវិធានការការពារគ្រប់បែបយ៉ាង ដើម្បី​ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលកម្ពុជាគ្មានអត្រាឆ្លងថ្មីជំងឺកូវីដ-១៩ជាង៥០ថ្ងៃ និងអត្រាស្លាប់ដោយជំងឺកូវីដ-១៩ រយៈ​ពេល​ជាង​១០០ថ្ងៃមកហើយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីប្រសិទ្ធភាពការងារ ទាំងក្របខណ្ឌរដ្ឋ និងឯកជន ក្នុង​ពេល​វិបត្តិ​កូវីដ-១៩ ជាពិសេសក្នុងពេលបិទខ្ទប់ តាម​រយៈ​របៀប​នៃ​ការ​បំពេញ​ការងារ​ថ្មី​តាម​អន​ឡាន​(Online) ដែលកិច្ចការនេះ តម្រូវឱ្យក្រុមហ៊ុនInternet ធ្វើទំនើបកម្មសេវា Internet​របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង ជាពិសេសតាមបុរី ផ្ទះល្វែង ដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំពីបញ្ហានេះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាស​ជា​ថ្មី​មិន​ទទួល​ស្គាល់ដាច់​ខាត​ការ​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ដល់​ក្រុម​ហ៊ុន ​Internet តាមបុរី និងតាមសំណង់ផ្ទះល្វែង ដែលមិនមានការប្រកួតប្រជែង ព្រោះ​បញ្ហា​នេះ​មិន​បាន​ធ្វើ​ឱ្យ​ប្រសើរឡើងសេវា Internet ដល់អ្នកប្រើប្រាស់ឡើយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអនុញ្ញាតឱ្យមាន​ការ​តែងតាំង​មន្ត្រី​ណាក៏ដោយ ដែល​មិន​មាន​ចំណេះដឹង​ផ្នែកព័ត៌មានវិទ្យា ដែលយ៉ាងហោចណាស់ក៏ត្រូវចេះប្រើប្រាស់ស្មាតហ្វូនផងដែរ ព្រោះ​បច្ចុប្បន្ននេះមន្ត្រីត្រូវ​ជំរុញការងារ និងប្រសិទ្ធភាពការងារតាមប្រព័ន្ធអនឡាញ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក្យអនឡាញ(Online)នាពេលបច្ចុប្បន្ននេះ បាន​ក្លាយ​ជា​ពាក្យ​ដ៏​សាមញ្ញមួយ ដែលប្រជាពលរដ្ឋខ្មែរនរណាក៏អាចដឹង និងយល់ផងដែរ ក្នុង​នោះ​រាប់​ការ​ជាវ​ឥវ៉ាន់, ការទូទាត់ប្រាក់, ការធ្វើដំណើរ និងផ្នែកផ្សេងៗទៀត។

 - សម្តេចតេជោ ហ៊ុន សែន ប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ពេល​ដែល​មាន​ករណី​ឆ្លងខ្លាំង និងស្លាប់ច្រើនដោយជំងឺកូវីដ-១៩។ សម្តេចបញ្ជាក់ថា «ពេលនេះ កាលពីឆ្នាំមុន គឺជាពេលដែលយើងលំបាកបំផុត ជាពេលឆ្លង និងស្លាប់ច្រើន ដែល​កាល​ណោះយើង​ជំរុញការធ្វើក្តារមឈូស និងទីកន្លែងរំលាយ និងកប់សព ដោយជំងឺកូវីដ-១៩»។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បុរី និងសំណង់ផ្ទះល្វែងភាគច្រើនវិនិយោគ ដោយ​វិនិយោគិន​ក្នុង​ស្រុក ដែលកិច្ចការនេះត្រូវបានលើកទឹកចិត្ត និង​ផ្តល់​ឱកាស​សម្រាប់​ការ​វិនិយោគ​បន្ថែម​ទៀត​។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការវិនិយោគលើវិស័យអប់រំនៅកម្ពុជាកាន់តែច្រើន ដោយ​យើងមិនរំពឹងតែទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋទាំងស្រុងនោះឡើយ ដែល​រហូត​មក​ដល់​ពេល​នេះ កម្ពុជាមានការវិនិយោគដោយវិស័យឯកជនក្នុងស្រុកជាច្រើន ក្នុងនោះ​ក៏​មាន​ពី​ក្រៅ​ប្រទេស​ផង​ដែរ ដូចជា៖ អាមេរិក កាណាដា និងបណ្តាប្រទេសមួយចំនួនទៀត។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំរុញដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រឹង​ប្រែង​ដោះ​ស្រាយបញ្ហា និងកង្វល់របស់កម្មករ តាមរោងចក្រ សហគ្រាសនានា ដោយ​មិន​ទុក​ឱ្យ​ពួក​គាត់​រង​ភាព​លំបាលលំបិនក្នុងការងារ ដោយយើងមិនដឹង និងមិនបាន​ដោះស្រាយ​នោះ​ឡើយ​។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឡើងវិញពីការប្តេជ្ញាចិត្តក្នុងការថែរក្សាតំបន់ភ្នំតាម៉ៅ ដែល​រង​ការ​ឈូស​ឆាយ​ឱ្យ​ទៅ​ជាតំបន់​ការពារ​ដោយ​ព្រះរាជក្រឹត្យ និង​ដាំ​ដើម​ឈើ​ប្រណីត​ឡើង​វិញ (ក្រញូង បេង ធ្នង់) ឱ្យមានប្រសិទ្ធភាព ព្រមទាំងមានការថែទាំឱ្យត្រឹមត្រូវ ច្បាស់លាស់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាស​យ៉ាង​មុត​មាំ​ការពារ​តំបន់​ភ្នំ​តាម៉ៅ​មិន​ឱ្យ​មាន​ការ​បាត់​បង់​ឡើយ​។ សម្តេច​បាន​បញ្ជា​ឱ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការងារ​ឱ្យ​បាន​ល្អ​បំផុត​។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់កន្លែងនានា ដែលដាក់ថា «Free Wi Fi» សូមឱ្យមាន Internet សម្រាប់ការប្រើប្រាស់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នា​ពេល​បច្ចុប្បន្ន​នេះ បើគ្មានInternet ខ្ញុំមិនដឹងថាត្រូវធ្វើកិច្ចការងារយ៉ាងណាទេ»។

- សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោស និងចោទជាសំនួរទៅឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការព្រងើយ​កន្តើយ​ចំពោះ​សុខទុក្ខ​របស់​កម្មករ​ដែល​មាន​ការ​រំលោភបំពានការងារ។

- សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ យកលុយរដ្ឋទៅដោះស្រាយកម្មករ ដែលថៅកែមិនបើកលុយឱ្យ ហេតុអ្វី​មិន​ដោះ​ស្រាយ​បញ្ហា​នេះ? ទុកឱ្យកម្មករមកដាក់ញ្ញត្តិដល់ខុទ្ទការល័យសម្តេច?។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យឯកឧត្តម កួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែក​មុខ​រក​មេខ្លោង ដែលកាប់ទន្ទ្រានយកដីរដ្ឋនៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ា ដោយពាក់អាវ និង​មួក​គណបក្ស​ប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយរីករាយ និងមានមោទនភាពបំផុត ចំពោះ​ភាព​ជា​ម្ចាស់​ផ្ទះ ​នៃកិច្ច​ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកម្ពុជា កាល​ពី​ពេលក​ន្លង​ទៅ ​បាន​ធ្វើឡើងជោគជ័យ ត្រចះត្រចង់ជាទីបំផុត ទាំងដំណើរការរៀបចំ, សន្តិសុខ សុវត្ថិភាព,​ បដិ​សណ្ឋារកិច្ច និងចេញសេចក្តីថ្លែងការណ៍រួម។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទោះបីជាពិភពលោកកំពុងមានវិបត្តិប្រេងឥន្ធនៈ និងថាមពលក៏ដោយ តែនៅកម្ពុជាមិនមានការដំឡើងថ្លៃអគ្គិសនីទេ ហើយតម្លៃប្រេងឥន្ធនៈ ក៏មានធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ។

- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យបន្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈវិធានការ ៣កុំ និង ៣ការពារ ជាពិសេសនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នាតាមទីតាំង និងពេលវេលា ដែលបានកំណត់ដោយអាជ្ញាធរ និងក្រុមគ្រូពេទ្យ។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង៤០នាទី

 

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm