CAMSOC ​ជំរុញ​គណៈ​ជំនាញ​ពង្រីក​ការផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/08/17 05:04:10 pm        525

​ស៊ីហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុ​ប្រ​ធានអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ជំរុញ​គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា ត្រូវ​ពង្រីក​ការផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ពិសេស​រាជធានី​-​ខេត្ត​ចំនួន ៥ ដែល​ត្រូវ​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​

​ឯកឧត្តម​បានលើកឡើង​បែបនេះនៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ របស់​គណៈអចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​ត្រួតពិនិត្យ​របាយការណ៍​កា​រងារ និង​កំណត់​ផែនការ​សកម្មភាព​ការងារ ក៏ដូចជា​ទិសដៅ​អនុវត្ត​ការ​ងារ​បន្ដ​ដល់​គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា ​(NOCC) កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ។​ ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ដ្រី ជំ​រុញ​គណៈកម្មការ​ជំនាញត្រូវ​យកចិត្តទុកដាក់ និង​ពង្រីក​ការផ្សព្វផ្សាយ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាជន​ទូទាំងប្រទេស​នេះមានដូចជា​៖ យុទ្ធនាការ​កីឡា​រស់ក្នុង​សន្ដិភាព​, ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខក្នុង​មួយជីវិត​, កម្ពុជា​ស្អាត បដិសណ្ឋារកិច្ច​ល្អ​, កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​គ្រឿងញៀន​។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា នេះ​គឺជា​រឿង​សំខាន់ដែល​គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡាមាន​តួនាទី​ផ្សព្វផ្សាយ ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​រាជធានី​-​ខេត្ត ពិសេស​តំបន់​គោលដៅ​សំខាន់ៗទាំង ៥ ដែល​ត្រូវ​ទទួល​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមរួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប។ ក្នុងនោះ​រាជធានី​ភ្នំពេញគឺជា​គោលដៅ​ធំជាងគេ ព្រោះ​ជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​ធំជាងគេ​ផងដែរ។​

​ទន្ទឹម​ជាមួយគ្នាក្នុងនាម​ប្រធាន​គណៈកម្មការ​ជំនាញ ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍បាន​អះអាងថា កន្លងមក​គណៈកម្មកា​រ​របស់ខ្លួនបានធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​មួយចំនួន​មកហើយ និង​កំពុងធ្វើការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​ CAMSOC ​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ពិសេស​កៀគរ​ប្រជាពលរដ្ឋឲ្យ​ចូលរួម​យុទ្ធនាការ​ទាំងអស់ ពិសេស​ការរៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ ក៏ដូចជា​ការរៀបចំ​ផ្ទះ​សម្បែង​ឲ្យ​បាន​ស្អាត និង​ល្អ ត្រៀម​ទទួល​បដិសណ្ឋារកិច្ចប្រកបដោយ​ស្នាមញញឹម និង​ភាព​រួសរាយ​រាក់ទាក់។​ ​អ្វីដែល​ពិសេសគឺ​រាជធានី​-​ខេត្ត​គោលដៅ​ទាំង ៥ ដែល​គណៈកម្មការ​រប​ស់​ខ្លួននឹង​ខិតខំ​ពង្រីក​ការផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូ​លាយ ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី។ លើសពីនេះដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន ឯកឧត្តម​ក៏​ត្រៀម​រៀបចំ​នូវ​បទ​ចម្រៀង​អបអរសាទរ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​ផងដែរ ព្រោះ​បទ​ចម្រៀង​អាចមាន​សក្ដានុពល និង​ជ្រូត​ជ្រាប​ខ្លាំង​ទៅដល់​មហាជន​ទាំងអស់ដែល​និយម​ទស្សនា​ទស្សនា​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។​ ​គួរ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែសីហា​នេះ កម្ពុជា​នៅសល់​រយៈពេល ២៦០​ថ្ងៃ​ទៀត​ប៉ុណ្ណោះសម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​នៅ​ថ្ងៃទី​០៥ ខែឧសភា និង​បិទនៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ មុន​បន្ដ​រៀបចំ​ការប្រកួត​កី​ឡ​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        275
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        338

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm