ទីក្រុង Kiev និយាយថា បណ្ដា​ប្រទេស​លោកខាងលិច​កំពុង​រង់ចាំ​ឲ្យ​អ៊ុយ​ក្រែ​ន​ដួលរលំ​

2022/08/17 05:18:08 pm        712

​អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmitry Kuleba បាន​អះអាង​ក្នុង​កិច្ច​សម្ភាសន៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​មួយ​ចំនួន​នៅ​លោកខាងលិច​កំពុង​រង់ចាំ​ឲ្យ​ទីក្រុង Kiev ចុះចាញ់ ហើយ​គិត​ថា បញ្ហា​របស់​ពួកគេ​នឹង​ត្រូវ​បាន​ដោះស្រាយ​ចប់​រួចរាល់​ភ្លាមៗ ​នៅ​ពេល​រឿង​នោះ​កើតឡើង​។

​លោក Kuleba បាន​និយាយ​ថា តែងតែ​មាន​គេ​សួរ​ខ្ញុំ​ជា​ញឹកញាប់​នៅ​ក្នុង​បទសម្ភាសន៍ និង​ខណៈ​ដែល​ខ្ញុំ​និយាយ​ទៅកាន់​បណ្ដា​រដ្ឋមន្ត្រីការបរទេស​ផ្សេងទៀត​ថា ​តើ​អ្នក​នឹង​បន្តបាន​យូរ​ប៉ុណ្ណា​? ​ជំនួស​ឲ្យ​ការ​សួរ​ថា​ តើ​ពួកគេ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដើម្បី​ជួយ​យើង​យកឈ្នះ​លោក Putin ក្នុង​ពេល​ដ៏​ខ្លី​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយ​គូស​បញ្ជាក់​ថា ​សំណួរ​បែបនេះ​បង្ហាញ​ថា ​អ្នក​គ្រប់គ្នា​កំពុង​រង់ចាំ​ឲ្យ​យើង​ដួល​រលំ ហើយ​បញ្ហា​ទាំងឡាយ​របស់​ពួកគេ​នឹង​រលាយ​បាត់​ដោយ​ខ្លួនឯង​។ រដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​ចង់​បញ្ជាក់​ថា ​បណ្ដា​ប្រទេស​លោកខាងលិច​មួយចំនួន​ត្រៀមខ្លួន​ ទទួលយក​ការចុះចាញ់​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​យោធា​ដែល​កំពុង​បន្ត​ជាមួយ​រុស្ស៊ី និង​យល់ព្រម​ឲ្យ​កាត់​ទឹកដី​មួយ​ចំនួន​ឲ្យ​ទៅ​រុស្ស៊ី ​ជា​អ្វីមួយ​ដែល​ក្រុង Kiev បាន​ទទូច​ដដែលៗ​ថា គ្មាន​ថ្ងៃ​ដែល​អ៊ុយ​ក្រែ​ន​យល់ព្រម​ឡើយ​។

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Zelensky បាន​ថ្កោលទោស​ដដែលៗ​ពី​សកម្មភាព​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន ​របស់​លោក​ខាងលិចលើ​ដំណោះស្រាយ​សន្តិភាព​ចំពោះ​ជម្លោះ​នេះ​ ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​របស់​ក្រុង Kiev ដែល​បាន​បញ្ជាក់​កាលពី​ខែ​មិថុនា​ថា អ្នក​គ្រប់គ្នា​ចង់​ជំរុញ​យើង​ឲ្យ​ទទួល​បាន​លទ្ធផល ដែល​មិន​មែន​ជា​ក្ដី​ប្រាថ្នា​របស់​យើង​ទាល់តែសោះ ខណៈ​ដែល​ពួកគេ​ស្វែង​រកតែ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ ​និង​នយោបាយ​សម្រាប់​តែ​ខ្លួនឯង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        5
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm