សហរដ្ឋអាមេរិក​ត្រូវតែ​ប្រកួតប្រជែង​ជាមួយ​មី​ស៊ី​ល​របស់​ចិន​លើ​កោះ​តៃវ៉ាន់​

2022/08/17 06:00:02 pm        718

​សហរដ្ឋអាមេរិក៖ មេបញ្ជាការ​យោធា​ជាន់ខ្ពស់​មួយរូប​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការសម្រេចចិត្ត​របស់​ចិនក្នុង​ការ​បាញ់​មី​ស៊ី​ល​លើ​កោះ​តៃវ៉ាន់ត្រូវតែ​ត្រូវបាន​ប្រកួតប្រជែង។​ មេបញ្ជាការ​កង​នា​វាទី​៧ លោក​ឧត្តមនាវី​ឯក Karl Thomas បាន​និយាយ​ថា ទោះ​បី​យ៉ាងណា​ក៏ដោយសកម្មភាព​បែបនេះ​របស់​ចិន នឹង​ក្លាយ​ជា​ទម្លាប់​ដែល​គេ​ហៅថា បញ្ហា​មើល​ឃើញ​ជាក់ស្ដែង​មិន​យក​ចិត្តទុកដាក់​។

​ក្រុង​ប៉េកាំង​បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​ស្វ័យ​គ្រប់គ្រង​កាលពី​ដើមខែ​នេះ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ថា ​តើ​មាន​មី​ស៊ី​ល​ប៉ុន្មាន​គ្រាប់​បាន​ហោះ​កាត់​ដោយ​ផ្ទាល់​រំលង​កោះ​នេះ​។​ ​ភាព​តានតឹង​បាន​ឡើងក​ម្ដៅ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកនយោបាយ​អាមេរិក​គឺ​លោកស្រី Nancy Pelosi ទៅកាន់​កោះ​នេះ​កាលពី​យប់​ថ្ងៃទី​២ ​ខែសីហា​នេះ។ ​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ស្រី​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខឹង​យ៉ាង​ខ្លាំង ដែល​អះអាង​កោះ​ស្វ័យគ្រប់គ្រង​មួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ចិន​។ ការអត្ថាធិប្បាយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​លោក​ឧ​ត្ត​មនា​វី​ឯក Thomas គឺមាន​សារៈសំខាន់ ដោយមាន​មូលដ្ឋាន​នៅ​ទីក្រុង Yokosuka ប្រទេស​ជប៉ុន កង​នា​វាទី​៧ គឺជា​កង​នាវា​ដែល​ដាក់​ពង្រាយ​ធំ​ជាង​គេ​នៅក្នុង​អង្គភាព​កងទ័ពជើងទឹក​សហរដ្ឋអាមេរិកដែល​មាន​នាវា និង​នាវាមុជទឹក​ប្រហែល​ពី ៥០ ទៅ ៧០​គ្រឿង ហើយ​ជា​ផ្នែក​សំខាន់​នៃ​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​។

​លោក Thomas បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ប្រទេស​សិង្ហ​បុរី​ថា វា​ពិតជា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ប្រជែង​ជាមួយ​នឹង​បញ្ហា​ប្រភេទ​នេះ​។ ខ្ញុំ​ដឹង​ថា ការ​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​ជាក់ស្ដែងគឺ​ការ​បាញ់​មី​ស៊ី​ល​លើ​កោះ​តៃវ៉ាន់​។ បើ​អ្នក​មិន​ប្រកួតប្រជែង​ភ្លាមៗ​ទេ បញ្ហា​ទាំងអស់​អាច​ដូចជា​កោះ​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​អញ្ចឹង​ ដែល​ពេលនេះ​បាន​ក្លាយជា​ប៉ុស្តិ៍​យោធា​ជួរមុខ​។ កោះ​ទាំងនោះ​ ពេលនេះ​ពួកគេ​កំពុងតែ​ដំណើរការ​ប៉ុស្តិ៍​យោធា​ជួរមុខ​ដែល​មាន​ទាំង​មី​ស៊ី​ល​នៅ​ទីនោះ ពាស​យន្តហោះ​ដ៏​ធំ ផ្លូវ​រត់​យន្តហោះ ប្រព័ន្ធ​រ៉ា​ដា និង​ប៉ុស្តិ៍​ស្ដាប់​សភាពការណ៍​។ តៃវ៉ាន់​និយាយ​ថា មី​ស៊ី​ល​របស់​ចិន​ដែល​បាន​បាញ់​បាន​ហោះ​យ៉ាង​ខ្ពស់​ចូល​ក្នុង​បរិយាកាស​ និង​ពុំបាន​បង្ក​ការ​គំរាម​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm