ពលរដ្ឋនៅបាត់ដំបង ថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលបន្តផ្ដល់សាច់ប្រាក់ឧបត្ថម្ភ

2021/04/27 09:59:58 am        22

បាត់ដំបង៖ ប្រជាពលរដ្ឋក្រីក្រ មានប័ណ្ណឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានបន្តឧបត្ថម្ភដល់ពួកគាត់ ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យពួកគាត់អាចដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារបានមួយកម្រិត។

​ប្រជាពលរដ្ឋទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាលប្រចាំខែ រស់នៅឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ បានលើ កឡើងថា ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ពួកគាត់ពិតជាមានការលំបាកជាខ្លាំ ងក្នុងជីវភាពប្រចាំថ្ងៃ ហើយសមាជិកខ្លះក៏បានបាត់បង់ការងារធ្វើ ដែលបញ្ហានេះធ្វើឲ្យពួកគាត់បាត់ប្រាក់ចំណូល។ ពលរដ្ឋដដែលបន្តថា ដោយឃើញពីការលំបាកនេះ អាជ្ញាធរភូមិឃុំក៏បានធ្វើប័ណ្ណក្រីក្រដល់ពួកគាត់ អាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលអាចជួយដោះស្រាយការលំបាកបានមួយចំនួន ទាំងម្ហូបអាហារ និងថ្នាំសង្កូវជាដើម ខណៈពេលខ្លះទទួលបានអំណោយបន្ថែម ពីអាជ្ញាធរអង្គការ សប្បុរសជន ហើយដោយស្រុកនេះតែងជួបគ្រោះរាំងស្ងួតនោះ ក៏មានការចែកពាង និងធុងដាក់ទឹកផងដែរ។​

លោក ហុង សុផាត មេឃុំគាស់ក្រឡ បានលើកឡើកថា ពលរដ្ឋរស់នៅស្រុកគាស់ក្រឡ ក៏ដូចជាពល រដ្ឋនៅទូទាំងប្រទេសផងដែរ ដែលបានរងប៉ះពាល់ដោយសារជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងកត្តាជីវភាព ហើយទន្ទឹមនេះ អាជ្ញាធរភូមិឃុំ ក៏បានស្រង់ស្ថិតិជួយធ្វើប័ណ្ណដល់ពលរដ្ឋក្រីក្រកម្រិត១ និងកម្រិត២បានជាង ៥០០នាក់ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។

លោកមេឃុំបញ្ជាក់បន្ថែមថា ពលរដ្ឋទទួលប័ណ្ណក្រីក្រ ក៏ដូចជាពលរដ្ឋផ្សេងៗទៀត ក៏បានទទួលអំ ណោយមនុស្សធម៌ ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ពេលទឹកជំនន់កាលពីចុងឆ្នាំ២០២០ ខណៈក៏មានក្រុមការងារចុះជួយមូលដ្ឋានឃុំគាស់ក្រឡ មានឯកឧត្តម ឌឿន ចាន់ដារ៉ា ជាប្រធានក្រុមការងារ ជួយផ្ដល់នូវអំណោយ និងជួយអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើម។

គួរបញ្ជាក់ថា តាំងពីកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩មក ចាប់ពីឆ្នាំ២០២០ រាជរដ្ឋាភិបាល បានបញ្ចេញនូវថវិកា ក្នុងការជួយឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ ហើយសម្រាប់ខេត្តបាត់ដំបង ក៏មានពលរដ្ឋក្រីក្រជាង ៧ម៉ឺននាក់ ទទួលនូវការឧបត្ថម្ភនេះផងដែរ៕ អត្ថបទ៖ ​ បាន សុខរិទ្ធ

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm