រដ្ឋមន្រ្តីពាណិជ្ជកម្ម បើកកិច្ចប្រជុំដើម្បីពិនិត្យ​និងត្រៀមការងារប្រជុំសេដ្ឋកិច្ច​អាស៊ាននា​ខែកញ្ញាខាងមុខ

2022/08/17 07:30:25 pm        579

ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំក្រោមសសរស្តម្ភសហគមន៍​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់ឆ្នាំ២០២២ ​និងកិច្ចប្រជុំពាក់ព័ន្ធ បានបើកកិច្ចប្រជុំត្រៀមលើកទី៣ ​កាលពីថ្ងៃទី១៦ ដើម្បី​តាមដានវឌ្ឍនភាពក្នុងការរៀបចំត្រៀមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ ​និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកញ្ញាខាងមុខ។

ក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី១៦ ខែសីហាកន្លងទៅ បានឲ្យដឹងថា កិច្ចប្រជុំនេះ មាន​ការ​អញ្ជើញចូលរួមពីសមាជិកអនុគណៈកម្មការ និងក្រុមការងារលេខាធិការដ្ឋាន មន្រ្តីជំនាញ​ពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដានវឌ្ឍនភាពក្នុងការ​រៀបចំត្រៀម​កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗ រួមមាន៖ របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មការទាំងអស់ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច​អាស៊ាន​លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ, អនុសាសន៍ណែនាំដោះស្រាយបញ្ហាប្រឈម និងទិសដៅ​ការងារបន្តជូនដល់គណៈកម្មការនិងអនុគណៈកម្មការនីមួយៗ​ និងបញ្ហាផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ជាទិសដៅការងារ​បន្ទាប់ ជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ដូចជា រៀបចំកន្លែង​ប្រជុំនិងសិល្បៈ, ទីតាំងរៀបចំកិច្ចប្រជុំ, ​សណ្ឋាគារស្នាក់នៅ សន្តិសុខ, ទីតាំងធ្វើតេស្តយកសំណាក និងតាមដានបញ្ជីជើងហោះហើររបស់គណៈប្រតិភូចូលរួមកិច្ចប្រជុំ។ល។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអង្គប្រជុំ ដែលបានខិតខំយកចិត្តទុកដាក់​បំពេញកាតព្វកិច្ច និងតួនាទី ក្នុងស្មារតីបុរេសកម្ម​ និងទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកិច្ចប្រជុំ​នានា​ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផល​ជូន​ជាតិយ៉ាងល្អប្រសើរ៕អត្ថបទ៖ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm