រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងអភិវឌ្ឍន៍ធនធានមនុស្ស

2022/08/17 12:54:20 pm        235

ភ្នំពេញ៖ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាព និងយកចិត្តទុកដាក់​ខ្ពស់​លើការស្ដារឡើងវិញ និងអភិវឌ្ឍន៍​ធនធានមនុស្សយ៉ាងសកម្ម ដែលរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានលើកស្ទួយ និងជំរុញវិស័យ សិក្សាធិការ ដោយមិនចេះនឿយហត់។ នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ។

ក្នុងពិធីបញ្ចុះបឋមសិក្សាសាងសង់អគារសិក្សាថ្មី ១ខ្នង កម្ពស់៤ជាន់ ២០បន្ទប់ ក្នុងបរិវេណអនុ វិទ្យាល័យសោហឺ ក្នុងក្រុងបាត់ដំបង នៅថ្ងៃទី១៧ ខែសីហា នេះ ​សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល បានបើកទូលាយ​ឱ្យមិត្តភក្តិបរទេស ​សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍​ បានចូលរួមលើកកម្ពស់វិស័យសិក្សាធិការ ដែល​ធ្វើឱ្យ​ពេលនេះ គុណភាព​ អប់រំនៅកម្ពុជា អាចតាមទាន់បណ្ដាប្រទេសនានា​នៅលើពិភព​លោក។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ​បានចាត់ទុកការអប់រំ គឺជាវិស័យគន្លឹះធំ បំផុត ព្រោះប្រសិនបើប្រទេសមួយគ្មានធនធានមនុស្ស ​ដែលមានសមត្ថភាពពិតប្រាកដ មិន​អាចការពារ បូរណភាពទឹកដី អធិបតេយ្យភាព​ និងមិនអាចអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមបាននោះទេ។

សម្ដេចក្រឡាហោម ឆ្លៀតឱកាសនេះ ​បានណែនាំដល់គណៈគ្រប់គ្រងសាលា ​និងលោកគ្រូអ្នកគ្រូ ត្រូវ​ចូលរួមបំផុសចលនាប្រយុទ្ធប្រឆាំង ​និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការជួញដូរ​មនុស្សនៅតាមសាលារៀន។

អភិបាលខេត្តបាត់ដំបង​ ឯកឧត្តម សុខ លូ បានឱ្យដឹងថា អគារសិក្សាថ្មី ១ខ្នង កម្ពស់៤ជាន់ ២០ បន្ទប់ ​ដែលទើបដំណើរការសាងសង់នាពេលនេះ ​គ្រោងចំណាយទឹកប្រាក់ប្រមាណ ៥៤ម៉ឺនដុល្លារ ដែលជាអំណោយដ៏​ថ្លៃថ្លា​របស់​សម្ដេចក្រឡាហោម ស ​ខេង​ និងលោកជំទាវ ដោយ​ប្រើ​ពេលសាងសង់១២ខែ៕អត្ថបទ៖ នឿត សុភក្ត្រ


អត្ថបទដែលទាក់ទង

ជនមានពិការភាពជិត ៣ម៉ឺននាក់ ទទួលបានការស្ដារកាយសម្បទាដោយមិនគិតថ្លៃជារៀងរាល់ឆ្នាំ
2024/04/26 11:30:20 am        1
អាជ្ញាធរមីន អំពាវនាវឲ្យប្រុងប្រយ័ត្នពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ខណៈថ្មីៗនេះមានអ្នករងរបួស និងបាត់បង់ជីវិតជាច្រើននាក់
2024/04/26 11:23:43 am        1
សម្ដេចធិបតីផ្ដល់បណ្ណសរសើរ និងឧបត្ថម្ភថវិកា ២០០លានរៀលដល់ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចូលឆ្នាំថ្មី
2024/04/26 10:24:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនមានពិការភាពជិត ៣ម៉ឺននាក់ ទទួលបានការស្ដារកាយសម្បទាដោយមិនគិតថ្លៃជារៀងរាល់ឆ្នាំ

2024/04/26 11:30:20 am
​អាជ្ញាធរមីន អំពាវនាវឲ្យប្រុងប្រយ័ត្នពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ខណៈថ្មីៗនេះមានអ្នករងរបួស និងបាត់បង់ជីវិតជាច្រើននាក់
2024/04/26 11:23:43 am
​អ្នកជំនាញអាកាសធាតុអាមេរិកខាងត្បូងមើលឃើញថា ភាពញឹកញាប់នៃបាតុភូត La Nina និង El Nino កើនឡើង
2024/04/26 10:25:28 am
​សម្ដេចធិបតីផ្ដល់បណ្ណសរសើរ និងឧបត្ថម្ភថវិកា ២០០លានរៀលដល់ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចូលឆ្នាំថ្មី
2024/04/26 10:24:44 am
​វិមានក្រឹមឡាំង៖ ការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយពីអាមេរិកទៅអ៊ុយក្រែន នឹងពុំផ្លាស់ប្ដូរលទ្ធផលសង្រ្គាមឡើយ
2024/04/26 10:21:47 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/25 10:29:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/24 03:27:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am