លោក Zelenskyy ជួប​លោក Ban Ki-moon ខណៈ​ប្រមុខ​ UN នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង Lviv សប្ដាហ៍​នេះ​

2022/08/17 09:26:35 pm        729

​អ៊ុយក្រែន៖ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Ban Ki-moon និង​ប្រធានាធិបតី​កូ​ឡុំ​ប៊ីលោក Manuel Santos បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ក្នុង​ទីក្រុង Kyiv​។ កាលពី​ថ្ងៃ​អង្គារ លោក Ban Ki Moon និង​លោក Santos បា​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Bucha ជាទី​ក្រុង​នៅ​ភាគ​ពាយព្យ​រដ្ឋធានី​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​ជន​ស៊ីវិល​រាប់រយ​នាក់​ត្រូវបាន​គេ​ឃើញ​ស្លាប់​ បន្ទាប់ពី​ការដក​ទ័ព​របស់​រុស្ស៊ី​ចេញពី​ទីក្រុង​កាលពី​ចុងខែ​មីនា​។

ទីប្រជុំ​ជននេះ​បានក្លាយ​ជាទី​ឈប់​ចត​ជា​ទៀងទាត់​ សម្រាប់​មន្ត្រី​ទាំងអស់​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​របស់​ពួកគេ​។ លោក Ban Ki Moon ជា​អតីត​អ្នកការទូត​កូរ៉េខាងត្បូង ដែល​បាន​បម្រើការ​ជា​អគ្គលេខាធិការ​ចន្លោះ​ឆ្នាំ២០០៧ ដល់​ឆ្នាំ២០១៦ បាន​អំពាវនាវ​ដល់​ពិភពលោក​ឱ្យ​គោរព​ដល់​ជន​ស៊ីវិល​ដែល​ត្រូវបាន​សម្លាប់ នៅពេលដែល​កងកម្លាំង​រុស្ស៊ី​បាន​ព្យាយាម​វាយលុក​រដ្ឋធានី​អ៊ុយ​ក្រែ​ន ហើយ​ទីបំផុត​បាន​ដកថយ​ពី​តំបន់​ជុំវិញ​ទីក្រុង​គី​វ​។ ​ទន្ទឹមនឹងនេះអ្នកនាំពាក្យ​អង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា អគ្គលេខាធិការលោក António Guterres នឹង​មកដល់​ទីក្រុង Lviv នៅ​ថ្ងៃ​ព្រហស្បតិ៍ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​ទួរគីលោក Recep Tayyip Erdogan និង​មេដឹកនាំ​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy។​

​លោក Dujarric និយាយថា លោក​ Guterres នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Odesa និង​អ៊ី​ស្តង់​ប៊ុល ដើម្បី​ពិនិត្យមើល​កំពង់ផែ​មួយ​ក្នុងចំណោម​កំពង់ផែ​ដែល​ពាក់ព័ន្ធ​ នឹង​គំនិត​ផ្តួចផ្តើម​នាំចេញ​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ និង​មជ្ឈមណ្ឌល​សម្របសម្រួល​រួម​ដែល​បាន​បង្កើតឡើង​ដើម្បី​អនុវត្ត​ការនាំចេញ​។ គំនិត​ផ្តួចផ្តើម​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ​ត្រូវបាន​បង្កើតឡើង​ ដើម្បី​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​នាំចេញ​ស្បៀងអាហារ​ពាណិជ្ជកម្ម ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​សំខាន់ៗ​មានកំពង់ផែ Odessa, Chernomorsk និង​កំពង់ផែ Yuzhny៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm