បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកងកម្លាំងចម្រុះចុះជួយច្រូតស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលរងការលិចលង់ស្ថិតក្នុងភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះតាមព្រំដែនកម្ពុជា-ថៃ និងភូមិសាស្រ្តមួយចំនួនក្នុងខេត្តបន្ទាយមានជ័យបានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ខណៈគិតមកទល់ពេលនេះជំនន់ទឹកភ្លៀងមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ។







