
អន្ដរជាតិ៖ ក្រុមមន្រ្តី បាននិយាយថា បណ្តាខេត្តនៅភាគខាងត្បូងប្រទេសថៃ ដែលញាំញីដោយសារអំពើហិង្សាបង្កឡើងដោយក្រុមបះបោរផ្តាច់ខ្លួនមីស្លីមអស់រយៈពេលជិត ២ទសវត្សរ៍មកហើយនោះ កាលពីយប់ថ្ងៃអង្គារម្សិលមិញ បានមើលឃើញរលកនៃការដុតបំផ្លាញ និងការបំផ្ទុះគ្រាប់បែក។
លោក ប្រាម៉ូត ប្រូមីន(Pramote Promin) គឺជាអ្នកនាំពាក្យយោធាថៃ បាននិយាយថា ការវាយប្រហារយ៉ាងហោច ១៧លើក បានកើតឡើងនៅក្នុងខេត្តប៉ាត់តានី ខេត្តណារ៉ាធីវ៉ាត់ និងខេត្តយ៉ាឡា ពោលគឺភាគច្រើននៃការវាយប្រហារ បានកើតមាននៅតាមហាងលក់ទំនិញ និងស្ថានីយ៍ហ្គាស៕
