មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

2022/08/18 05:04:27 pm        673

ភ្នំពេញ៖ ការសម្ដែងរបាំក្បាច់បុរាណខ្មែរទ្រង់ទ្រាយធំ កាន់តែខិតមកដល់ ខណៈសិល្បករ-សិល្បការិនី ជិត ២០០នាក់ កំពុងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យការសម្ដែងដ៏កម្រមួយនេះ ប្រកបដោយភាពអស្ចារ្យសម្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ។

ក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»។ មហាជន និងអ្នកស្នេហាសិល្បៈវប្បធម៌ជាតិ បានធ្វើការចែករំលែកព្រោងព្រាតអំពាវនាវសូមឱ្យប្រជាជនខ្មែរទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ ខណៈដែលបច្ចុប្បន្ននេះមានប្រទេសជិតខាងកំពុងបញ្ជៀបវប្បធម៌របស់ពួកគេចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយមានតែគាំទ្រ សិល្បៈវប្បធម៌ជាតិរបស់ខ្លួនប៉ុណ្ណោះ ទើបអាចជួយលើកតម្កើនវប្បធម៌ជាតិឱ្យថ្កុំថ្កើន មិនអាចមានប្រទេសណាមកបន្លំបានឡើយ។

លោក ឈី កុលបុត្រា ដែលជាប្រធានដឹកនាំក្រុមការងារនៃកម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែរ បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមជាអ្នកដឹកនាំរៀបចំកម្មវិធី ក្រោយឃើញសន្ទុះការគាំទ្រយ៉ាងផុលផុសនៅលើបណ្ដាញទំនាក់ទំនងសង្គមនានា។

លោកបានមានប្រសាសន៍ថា ពិតជាសប្បាយរីករាយណាស់ ដែលឃើញយុវជន យុវនារី សម័យនេះ បានយល់ច្បាស់ពីអ្វីដែលជាសម្បត្តិវប្បធម៌ និងប្រពៃណីខ្មែរយើង។

លោកបានបន្ថែមថា ដោយស្រុកមានសន្តិភាព នាំឱ្យយុវជនមានឱកាសនៅក្នុងការគិតគូរ និងថែរក្សា ការពារ សិល្បៈ វប្បធម៌ខ្មែរ បន្សល់ទុកពីបុព្វបុរសខ្មែរ តាមរយៈការចូលរួមចំណែកជួយលើកស្ទួយទាំងអស់គ្នា ដូចកម្មវិធីមហោស្រពសិល្បៈរបាំក្បាច់បុរាណខ្មែរនេះជាដើម។

ដោយសារសន្ទុះនៃការគាំទ្រកាន់តែកើនឡើងខ្លាំង ការលក់សំបុត្រក៏ដាច់អស់ច្រើនដែរ។ ដូច្នេះឆ្លៀតក្នុងឱកាសនេះ លោក កុលបុត្រា ក៏បានអំពាវនាវផងដែរថា៖ «ដោយសារមានការគាំទ្រច្រើន សំបុត្រក៏បានលក់អស់ច្រើនដែរ ហើយកន្លែងអង្គុយទស្សនាមានកំណត់។ ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើង ប្រញាប់ទិញសំបុត្រចូលទស្សនា ដើម្បីកុំឱ្យខកខានផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ»

គួរឱ្យដឹងថា ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះនឹងបង្ហាញខ្លួននៅសាលន្និសីទចតុម្មុខ នាថ្ងៃទី ២៧ និង ២៨ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ក្រោមកិច្ចផ្ដួចផ្ដើមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយនឹងសាលារបាំនរោត្ដម បុប្ផាទេវី កំពុងតែបន្តលក់សំបុត្រជារៀងរាល់ថ្ងៃ។

សំបុត្រមានលក់តាមរយៈអនឡាញតេឡេក្រាម ០៧៧ ៤៤៤ ៣៣៥ និងមានការលក់ផ្ទាល់នៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ *កន្លែងមានកំណត់!

តម្លៃសំបុត្រ៖

  • សំបុត្រពិសេស (VIP) ១០០,០០០៛
  • តំបន់ពណ៌បៃតង (Green Zone) ៤០,០០០៛
  • តំបន់ពណ៌ខៀវ (Blue Zone) ២០,០០០៛
  • សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងមកលេខ ០៧៧ ៤៤៤ ៣៣៥

មិនត្រឹមតែជាការចូលរួមទស្សនា តែជាការគាំទ្រ លើកស្ទួយ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នា!!!



 

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm