អ្នកស្លាប់ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​ក្នុងឆមាសទី១ ជិតមួយ​ពាន់នាក់ ខណៈ​អ្នករបួសជិត​បួនពាន់នាក់

2022/08/18 06:40:48 pm        779

ភ្នំពេញ៖ មនុស្សយ៉ាងតិចចំនួន​៩៤២​នាក់​ បាន​ស្លាប់​បាត់​បង​ជីវិត ​និង​រងរបួស​ធ្ងន់​ស្រាល ​ចំនួន​៣៦៦៤​នាក់​ ខណៈ​យានយន្ត​ចំនួន​៨៨.៩៣២គ្រឿង​ត្រូវ​បាន​ពិន័យ​នៅ​ក្នុង​ឆមាសទី១​ ឆ្នាំ​២០២២​នេះ។​ នេះ​បើតា​ម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (គ.ស.ច.គ.)។

របាយការណ៍​របស់​គ.ស.ច.គ ​ដែល​ទូរទស្សន៍BTV ទទួល​បាន​នា​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២២​នេះ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​«ក្នុង​ឆមាសទី១ ​ឆ្នាំ​២០២២​ គ្រោះថ្នាក់​កើត​ឡើង​សរុប​ ១.៦០៩​លើក​ (យប់​៥៧%) បណ្ដាល​ឱ្យ​ស្លាប់​៩៤២ នាក់ និង​របួស​២.២៣៥​នាក់​ (ធ្ងន់១.៤២៩នាក់)។ មូល​ហេតុ​បង្ក​គ្រោះថ្នាក់​រួម​មាន​ ល្មើស​ល្បឿន​៣៨% ​បើក​បរ​មិន​គោរព​សិទ្ធិ​២៤%​ មិន​ប្រកាន់​ស្តាំ​១១% ​វ៉ា​ជែង​១១% ​បត់​១០%​ស្រវឹង​៣%​កត្តាយាន​២% និង​ងងុយ​១%​។​ ក្នុង​ចំណោម​អ្នក​ស្លាប់​ជា​អ្នក​ជិះ​ម៉ូតូ​ចំនួន​៨១% ​(៧៥៩/៩៤២នាក់) មាន​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​៧៤%​ (៥៥៨/ ៧៥៩នាក់ )។ គ្រោះថ្នាក់​បាន​កើត​ឡើង​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ ​៤៥៨​លើក​ ខេត្ត​កណ្តាល ​១១៧លើក និងខេត្តព្រះ សីហនុ ៩៧លើក»។

របាយការណ៍​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ តាម​រយៈការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ សមត្ថកិច្ច​បាន​ពិន័យ​យាន​យន្ត​ល្មើស​ច្បាប់​ចំនួន ​៨៨.៩៣២ គ្រឿង។ ដោយឡែក ការ​ពិន័យ​ប្រចាំ​ឆមាសទី១ ​នៅ​ទូទាំង​ប្រទេស​បាន​ទឹក​ប្រាក់​ចំនួន ​៧.៥៦០.២៦៥.០០០រៀល។ ជា​មួយ​គ្នា​នេះ​ ក្រុម​ការងារ​ត្រួត​ពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណ​បច្ចេក​ទេស​រាជធានី-​ខេត្ត​ ប្រចាំ​ឆមាស​ទី​១ ​ឆ្នាំ២០២២ បានធ្វើការ​ត្រួត​ពិនិត្យ​យាន​យន្ត​ចំនួន​ ៣០.១៥០គ្រឿង យាន​យន្ត​ត្រឹម​ត្រូវ​ចំនួន​ ២៤.៨៤៨គ្រឿង យានយន្តខុស លក្ខណ​បច្ចេក​ទេស​ចំនួន​ ៥.៣០២គ្រឿង៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm