មហាសេដ្ឋី​អង់គ្លេស​មួយរូប​មានបំណង​ចង់​ទិញ​ភាគហ៊ុន Manchester United

2022/08/18 07:12:17 pm        242

​បាល់ទាត់៖ ​មហាសេដ្ឋី​អង់គ្លេស Sir Jim Ratcliffe មានបំណង់​ចង់​ទិញ​ភាគហ៊ុន​ក្លិប​បិសាច​ក្រហម Manchester United បន្ទាប់ពី​សារព័ត៌មាន Bloomberg បាន​ចុះផ្សាយ​ថា ម្ចាស់​ភាគហ៊ុន​ធំ​គ្រួសារ Glazer ចង់​លក់​ភាគហ៊ុន​មួយចំនែក​។

​​អ្នកនាំពាក្យ​លោក Jim Ratcliffe បាន​បញ្ជាក់ថា ច្បាស់​ណាស់​ថា ​លោក Jim នឹង​ទិញយក​ភាគហ៊ុន​នោះ​ ប្រសិនបើ​ម្ចាស់​ភាគហ៊ុន​លក់​មែន​នោះ​។ ​Sir Jim Ratcliffe កំពុង​កាន់កាប់​ភាគហ៊ុន​ធំ​នៃ​ក្រុមហ៊ុន Ineos របស់​អង់គ្លេស ហើយ​លោក​គឺជា​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United តាំងពី​កុមារ​ភាព​។ Sir Jim Ratcliffe ក៏​កំពុង​កាន់កាប់​ភាគហ៊ុន​ធំ​ក្លិប​បារាំង Nice ក្លិប​ស្វ៊ី​ស Lausanne-Sport និង​ក្រុម​ប្រណាំង​កង់ Ineos Grenadiers ផងដែរ​។ Ineos ក៏​ដៃគូ​ឧបត្ថម្ភ​ធំ​នៃ​ក្រុម​ប្រណាំង F1 Mercedes ផងដែរ​។​ ​Manchester United ជើងឯក​លី​គ​អង់គ្លេស ២០សម័យ​កំពុង​ឈរ​បាត​តារាង​នៃ​ក្របខណ្ឌ​លី​គ English Premier League ក្រោយ​ចាញ់​ពីរ​ប្រកួត​ដំបូង​នៃ​រដូវ​កាល​ថ្មី​នេះ​ ក្រោម​ការដឹក​នា​របស់លោក Erik ten Hag​។​ ​មានការ​រិះគន់​ជាច្រើន​ឆ្នាំ​មកហើយ​ពី​ការវិនិយោគ​របស់​គ្រួសារ Glazer ដែល​មិនបាន​បញ្ចេញ​សាច់ប្រាក់​ទិញដូរ​កីឡាករ ពោល​គឺមាន​ត្បិតត្បៀត​ក្នុងការ​វិនិយោគ​។

​​រដូវ​កាល​នេះ​ទៀតសោត Manchester United បាន​រង​បរាជ័យ​ជាច្រើន​ក្នុង​ការចរចា​នាំយក​កីឡាករ​ថ្មី ជាពិសេស​គឺ​គោលដៅ​ធំ Frenkie de Jong ពី Barcelona ដែល​ចរចា​មិន​សំរេច​រាប់​ខែ​មកហើយ​។ ​Manchester United បាន​ធ្លាក់​ផុង​ខ្លួន​តាំងពី​ការចាកចេញ​របស់ Sir Alex Ferguson នៅ​ឆ្នាំ​២០១៣ ដោយ​ឈ្នះ​ពាន​តែមួយគត់​កាលពី​ឆ្នាំ​២០១៧ គឺ​ពាន UEFA Europa League ក្រោម​ការដឹកនាំ​របស់ Jose Mourinho​។ ​អ្នកគាំទ្រ Manchester United បាន​រៀប​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​គ្រួសារ Glazer ជាច្រើន​ឆ្នាំ​មកហើយ ហើយក៏​នឹងមាន​បាតុកម្ម​ទៀត​មុន​ការប្រកួត​រវាង Manchester United ទទួល Liverpool នៅ​សប្តាហ៍​ទី៣ ស្រប​ពេលដែល​បាតុកម្ម​ក៏​ធ្លាប់​ធ្វើឱ្យ​លើក​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នេះដែរ​កាលពី​ឆ្នាំ២០២១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm