ចិន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា​ជើងកាង ក្រោយ​ការ​អត្ថាធិប្បាយ​របស់​មន្ត្រី​សេត​វិមាន​

2022/08/18 07:24:16 pm        582

​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​វាយបក​ការ​អត្ថាធិប្បាយ​ពី​លោក Kurt Campbell អ្នក​សម្រប​សម្រួល​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប្រចាំ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​ថា ប្រទេស​ចិន​ប្រតិកម្ម​ហួស​ហេតុ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​២ ​ខែ​សីហា​កន្លង​ទៅ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​និយាយ​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា យោង​តាម​សំឡេង​ដែល​បាន​ថត​ទុក វា​ច្បាស់​ណាស់​ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ការពារ​អ្វី​ដែល​មិន​អាច​ការពារ​បាន ដោយ​ការ​អនុវត្តន៍​ហេតុផល​បែប​ទំនើង និង​ធ្វើ​ដូចជា​ជើងកាង។​ ប្រទេស​ចិន​ទំនងជា​សងសឹក​កោះ​តៃវ៉ាន់​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Pelosi តាមរយៈ​មធ្យោបាយ​មួយ​ចំនួន​រួម​ទាំង​សមយុទ្ធ​យោធា​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​បម្រាម​លើ​ការ​នាំ​ចូល​ចូល​ដ៏​សំខាន់​ពី​កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​។ លោក Campbell បាន​និយាយ​អំឡុង​ពេល​ថត​សំឡេង​តាម​ទូរស័ព្ទ​កាលពី​សប្ដាហ៍​មុន​ថា ប្រទេស​ចិន​មាន​ប្រតិកម្ម​ជ្រុល​ហួសហេតុ​ ហើយ​សកម្មភាព​ដែល​នៅតែ​បន្ត​របស់​ខ្លួន​នឹង​ក្លាយ​ជា​ការ​បង្ករឿង បង្ក​អស្ថិរភាព និង​ជាស​កម្ម​ភាព​មិន​ធ្លាប់​មាន​ពីមុន​មក​។​

​លោក Campbell បាន​និយាយ​ថា សកម្មភាព​ថ្មីៗ​របស់​ចិន ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​គោលបំណង​នៃ​សន្តិភាព និង​ស្ថិរភាព និង​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់​។

​កាលពី​ថ្ងៃ​ពុធ​លោក Wang បាន​វាយបក​ថា មិន​មែន​ជា​ចិន​ទេ​គឺ​សហរដ្ឋអាមេរិក​ទៅវិញ​ទេ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ទូទាំង​ច្រក​សមុទ្រ ដោយ​ចោទប្រកាន់​ដំណើរ​របស់​លោក​ស្រី Pelosi ថា​ បាន​បំពាន​អធិបតេយ្យភាព​របស់​ចិន​។ ជំហរ​របស់​ក្រុង​ប៉េកាំង​គឺថា មាន​ចិន​តែមួយ​ប៉ុណ្ណោះ ហើយ​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន​។ កោះ​តៃវ៉ាន់​បាន​ហៅ​ខ្លួនឯង​ថា​ជា​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន និង​បាន​ក្លាយ​ជា​កោះ​ស្វ័យ​គ្រប់គ្រង​ចាប់​តាំង​ពី​ឆ្នាំ១៩៤៩ មក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        8
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        13
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm