ភ្ញៀវទេសចរណ៍អន្តរជាតិ កក់សំបុត្រចូលមកកម្ពុជាមានចំនួនកើនឡើងជាបណ្តើរៗ

2022/08/18 08:11:42 pm        677

​ភ្នំពេញ៖ កម្ពុជាបានទទួលការកក់សំបុត្រសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសភ្ញៀវ​ទេសចរណ៍​មកពីសហគមន៍អឺរ៉ុប មានចំនួនល្អប្រសើរ ​បានកើនឡើងជាបណ្តើរៗវិញហើយ សម្រាប់វិសម្សកាល ​នៅក្នុងរដូវកាល​ High Season ដែលនឹងឈានចូលមកដល់ក្នុង​ពេលខាង​មុខនេះ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ​លើកឡើង​នៅថ្ងៃ ១៨ ខែសីហា ឆ្នាំ២០២២នេះថា ​ស្របពេលដែលកម្ពុជាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ ១៩ បាន​ល្អប្រសើរ ​និងស្របពេល​ពិភព​លោក​មានភាព​ស្ងប់ស្ងាត់​ជាងមុន​ នៅ​ក្នុងរដូវកាលហៃស៊ីសិន (High Season) ដែល​នឹងឈានមកដល់ចាប់ពីខែចុងខែ​ កញ្ញាខាងមុខ​ ដែលភ្ញៀវទេសចរណ៍អន្តរជាតិ ជា​ពិសេសភ្ញៀវទេសចរណ៍មកពីអឺរ៉ុបជាដើម តែង​តែ​បញ្ជាកក់សំបុត្រ ប្រទេសដែលជាគោលដៅ​ទេសចរណ៍​របស់ពួកគេ, ក្នុងនោះ​សម្រាប់កម្ពុជា​ដែលជាប្រទេសគោលដៅ​ដ៏​ល្អប្រសើរប្រកប​ដោយភាព​ទាក់ទាញ នៅក្នុងដំណាក់កាលនេះ ​សង្កេតឃើញថា ភ្ញៀវទេសចរណ៍​បរទេស បានចាប់​ផ្តើមកក់សំបុត្រចូលមកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ​ជាបណ្តើរៗហើយ ដោយមាន​ចំនួនកើនឡើងល្អប្រសើរ ស្របពេលជើងហោះហើរ ​ក៏មានចំនួនកើនឡើងបន្តិចម្តងៗ ដែល​ធ្វើឲ្យកម្ពុជា ចាប់ផ្តើមស្រូបយកចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ​កាន់តែច្រើនឡើងៗ ។

គួររំលឹកថា ​សម្រាប់ឆមាសទី១ ឆ្នាំ២០២២ នេះ ​កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួន​ប្រមាណ​ជាង ៥០ ម៉ឺននាក់ ​កើនទ្បើងជាង ៣៩៤% ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈភ្ញៀវទេសចរណ៍​ផ្ទៃក្នុង​ ក៏មានការកើនឡើង​ប្រមាណជិត ៤០០%។

ក្រសួងទេសចរណ៍ ក៏បានខិតខំផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់ភាព​កក់ក្ដៅ» ចូលរួមរៀបចំពិព័រណ៍វប្បធម៌ទេសចរណ៍ រៀបចំដំណើរទស្សនកិច្ចរបស់ប្រតិភូអន្តរជាតិ បង្កើត​ព្រឹត្តិការណ៍​កីឡាទេសចរណ៍​ ទេសចរណ៍ការ៉ាវ៉ាន់ (Caravan Tour) ផ្សព្វផ្សាយផ្លូវទស្សនា​កម្ពុជា (Cambodia Road Show)។ក្រៅពីការសិក្សាពីការរៀបចំកញ្ចប់​ទស្សនកិច្ចពិសេស​នៅ​ខេត្តសៀមរាបនេះ ​ក្រសួងទេសចរណ៍ក៏ត្រៀមរៀបចំព្រឹត្តិការណ៍​ទេសចរណ៍ផ្សេងទៀតដែរ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm