ក្រសួងការងារ នឹងដោះស្រាយបញ្ហាប្រាក់បៀវត្សកម្មកររោងចក្រកាត់ដេរឱ្យចប់នៅសប្តាហ៍ក្រោយ

2022/08/18 08:28:02 pm        1.2 K

​ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួង នឹងដោះស្រាយវិវាទ​ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករនិយោជិតរោងចក្រ ​ឃែនធើរេន អឺភែរឹល ខេមបូឌា Canteran Apparel (Cambodia) Co Ltd ឱ្យចប់ជាស្ថាបពរនៅសប្តាហ៍ក្រោយ។

ក្នុងសេចក្តីជូនដំណឹងក្រសួងការងារ បញ្ជាក់ថា នឹងដោះស្រាយជូនកម្មករនិយោជិតចំនួន ៣ចំណុច រួមមាន៖ ១.ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក ២.ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និង៣.ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ​ដែលមានមុនឆ្នាំ២០១៩។

ចំណាត់ការរបស់ក្រសួងការងារនេះ ឡើងបន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាល ​បានជំរុញ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដោះស្រាយឱ្យមានប្រសិទ្ធភាព ចំពោះបញ្ហា របស់របស់កម្មករកម្មការិនីដែលរងការរំលោភបំពាន និងវិវាទការងារ។

ពាក់ព័ន្ធនឹងការដោះស្រាយខាងលើនេះ ក្រុមកម្មករ កម្មការិនីដែលរងគ្រោះ បានសម្តែង​ការអរគុណ​ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តល់ដំណោះស្រាយ​ជូនពួកគាត់ និងគិតគូរ​យក​ចិត្តទុកដាក់ពីការជួបលំបាកប្រមាណ ៣ខែមកនេះ ក្រោយថៅកែរោងចក្រមិន​ទទួល​ខុសត្រូវ បើទោះបីជាមានការអន្តរាគមន៍នានា​ពីអាជ្ញាធរពាក់ព័ន្ធយ៉ាងណាក៏ដោយ។

ទន្ទឹមនឹងការសាទរចំពោះដំណោះស្រាយរបស់ក្រសួងលើករណី ​វិវាទកម្មករកម្មការិនី នៅ​រោងចក្រ​ខាងលើនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា ​យល់ឃើញថា មន្ត្រីជំនាញ​ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយ​បញ្ហាជូនដល់​កម្មករនិយោជិត​ឲ្យបានលឿន ដោយមិនត្រូវពន្យារពេលដែលរឹតតែនាំឱ្យមានផលលំ​បាកចំពោះកម្មករ​ទៀតនោះទេ។

សូមបញ្ជាក់ថា កម្មករ កម្មការិនី ចំនួន៣២០នាក់ បម្រើការងារនៅរោងចក្រ ​ឃែនធើរេន អីភែរឹល ខេមបូឌា ​ស្ថិតនៅភូមិត្រពាងថ្លឹង៣ ​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី មានវិវាទជាមួយថៅកែរោងចក្រ​ លើការបើកប្រាក់ឈ្នួល ​ដោយសារក្រុមហ៊ុនក្ស័យធន ហើយថៅ​កែរត់ចោលកម្មករ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm