បាល់ទាត់៖ ក្លិបញញួរធំ West Ham បានសំរេចក្នុងការនាំយកខ្សែការពារអាល្លឺម៉ង់ Thilo Kehrer ពីក្លិបបារាំង Paris Saint Germain ក្នុងតម្លៃផ្ទេរ ១០.១លានផោន។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៤ឆ្នាំនៅ West Ham។

Thilo Kehrer បង្ហាញខ្លួនបាន ១២៨ប្រកួតក្នុងរយៈពេល ៤ឆ្នាំនៅ PSG តាំងពីផ្លាស់ពី Schalke 04 តម្លៃ ៣៣លានផោនកាលពីឆ្នាំ២០១៨។ Thilo Kehrer ក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអាល្លឺម៉ង់ ២២លើកផងដែរ និងតែងតែជាជំរើសដំបូងជានិច្ចមួយរយៈចុងក្រោយនេះ។ រដូវកាលមុន Kehrer បង្ហាញខ្លួនបាន ៣៤លើកឱ្យ PSG ឈ្នះជើងឯក Ligue 1 បារាំងដែលជាពាន Ligue 1 ទី៣ របស់គេ និងធ្លាប់ឈ្នះពាន French Cup ២លើក និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL កាលពីឆ្នាំ២០២០ តែចាញ់ Bayern Munich។ Thilo Kehrer បានក្លាយជាកីឡាករទី៦ ដែលផ្លាស់មកកាន់ West Ham រដូវកាលនេះបន្ទាប់ពី Maxwel Cornet, Gianluca Scamacca, Nayef Aguerd, Flynn Downes និងអ្នកចាំទី Alphonse Areola៕
អត្ថបទ៖នាង សុភាវុធ