ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អាល់​ហ្សេ​រី​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ២៦​នាក់​ស្លាប់​

2022/08/18 09:50:42 pm        552

​អាល់​ហ្សេ​រី​៖ យ៉ាងហោចណាស់​មនុស្ស ២៦​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ទៀត​រងរបួស​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​បំផ្លាញ​តំបន់​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រី​។​ ​លោក Kamel Beldjoud រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ប្រទេស​និយាយថា ​មនុស្ស ២៤នាក់​បាន​ស្លាប់​នៅ​តំបន់ El Tarf ជិត​ព្រំដែន​ជាមួយ​ប្រទេស​ទុយ​នេ​ស៊ី ព្រមទាំង​ម្តាយ ​និង​កូនស្រី​ម្នា​ក់នៅតំបន់ ​Setif។

ក្រុម​អ្នក​ពន្លត់អគ្គីភ័យដែលមាន​ជំនួយ​ដោយ​ឧទ្ធម្ភាគចក្រ ​នៅតែ​ព្យាយាម​ទប់ស្កាត់​ការឆាបឆេះ​ដោយ​ភ្លើង​ជាច្រើន​កន្លែង​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ របាយការណ៍​និយាយថា ​ពលរដ្ឋ​ប្រមាណ ​៣៥០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ក្បែរ​ភ្លើង​ឆេះ​ព្រៃ​។ ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​បាន​និយាយថា ​តំបន់ El Tarf ជា​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដែលមាន​ភ្លើង​ឆេះ​ចំនួន ១៦​កន្លែងកំពុង​ឆេះ​។​ ​នៅ​ភាគ​ខាងជើង​ប្រទេស​អាល់​ហ្សេ​រីបាន​រង​ផលប៉ះពាល់​ដោយ​ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ ដោយ​មនុស្ស ៩០នាក់​បាន​ស្លាប់​កាលពី​ឆ្នាំមុន ហើយ​ព្រៃឈើ​ជាង ១០០,០០០ហិកតា​ត្រូវបាន​ឆេះ​បំផ្លាញ​។​ ​កាលពី​ខែសីហា​ឆ្នាំមុន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃលោក Beldjoud បានដាក់​កំហុស​ការ​រាលដាល​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់ Kabyle ប្រទេស​អាល់​ហ្សេ​រីថា​មានការ​ដុតបំផ្លាញ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm