Andy Murray ចាញ់ Cameron Norrie នៅ Cincinnati Open ខណៈ Raducanu យកឈ្នះ Azarenka

2022/08/18 10:25:00 pm        65

​វាយកូនបាល់៖ ​កីឡាករ​វាយ​កូន​បាល់​ស្កុ​ត​ឡេ​ន​អតីត​លេខ ១ ពិភពលោក Andy Murray បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Cincinnati Open នៅ​សហរដ្ឋអាមេរិក​ហើយ​ ក្រោយ​រងបរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អង់គ្លេស Cameron Norrie​។

​​កីឡាករ​វ័យ ២៦ លំដាប់​កំពូល​របស់​អង់គ្លេស​បច្ចុប្បន្ន Cameron Norrie បាន​វាយបក​យកឈ្នះ​ពីរ​សិត​ចុងក្រោយ ៦-៣ និង ៦-៤ បន្ទាប់ពី​ការនាំ​មុខ​សិត​ដំបូង ៦-៣ ពី Andy Murray​។ ​កីឡាករ​វ័យ ៣៥ឆ្នាំ Andy Murray បាន​ឆក់យក​ឱកាស​សិត​ទីមួយ​ដែល​ Cameron Norrie បង្កើតឱ្យមាន​កំហុស​ច្រើន​។ ​​កីឡាករ​លំដាប់​លេខ ១១ ពិភពលោក​បច្ចុប្បន្ន Cameron Norrie នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​វ័យក្មេង​អាមេរិក Ben Shelton ដែល​បាន​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud​។ ​ចំណែកឯ​កីឡាករ​លេខ ១ របស់​អូស្ត្រាលី Nick Kyrgios បាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ ​ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Taylor Fritz ដោយ​លទ្ធផល ៦-៣ និង ៦-២ មិន​លំបាក​ប្រើពេល​ត្រឹម ៥១នាទី​ប៉ុណ្ណោះ​។

​​ងាក​មក​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី​លេខ ១ របស់​អង់គ្លេស Emma Raducanu បាន​យកឈ្នះ​អតីត​កីឡាការិនី​លេខ ១ ពិភពលោក Victoria Azarenka ដោយ​លទ្ធផល ៦-០ និង ៦-២​។ ​មុន​មកដល់​វគ្គ​នេះកីឡាការិនី​វ័យ ១៩ឆ្នាំ Raducanu បាន​យកឈ្នះ​ម្ចាស់​ជើងឯក Grand Slam ២៣លើក Serena Williams នៅ​ជុំ​ទី១​។ គូប្រកួត​បន្ទាប់រប​ស់​កីឡាការិនី​ស្រស់ស្អាត Raducanu គឺ​ត្រូវ​ជួប​ជាមួយ​កីឡាការិនី Jessica Pegula៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        63
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm