
អន្ដរជាតិ៖ សីតុណ្ហភាពខ្ពស់មិនធ្លាប់ដែលមានពីមុនមក បាននាំឲ្យកើតមានគ្រោះរាំងស្ងួតតាមតំបន់ជាច្រើននៅភាគត្បូងប្រទេសចិន ដែលរួមទាំងខេត្តស៊ីឈួន ចុងឈីង ហ៊ូប៉ី ហ៊ូណាន អាន់ហួយ និងខេត្តជាំងហ្ស៊ី។
ក្រសួងធនធានទឹកចិន បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា អាកាសធាតុដ៏អាក្រក់នេះដែរ បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ទឹកសម្រាប់ដីដាំដុះជាង ៨ម៉ឺនហិចតា ប្រជាពលរដ្ឋជាង ៨៣ម៉ឺននាក់ និងសត្វចិញ្ចឹមជាង ១៦ម៉ឺនក្បាល៕
