
អន្ដរជាតិ៖ កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់មកលើការិយាល័យជាច្រើនរបស់ក្រុមតស៊ូមតិប៉ាឡេស្ទីន ដែលកាលពីមុនពួកគេចាត់ទុកថាជាអង្គការភេរវកម្ម ដោយបានបិទទ្វារចូលការិយាល័យ និងបិទស្លាកប្រកាសបិទទ្វារ។
អ៊ីស្រាអែល អះអាងថា ក្រុមតស៊ូមតិប៉ាឡេស្ទីនមួយចំនួន មានទំនាក់ទំនងជាមួយក្រុមរណសិរ្សរំដោះប៉ាឡេស្ទីន គឺជាក្រុមចលនាឆ្វេងនិយមមានគណបក្សនយោបាយ និងកងកម្លាំងប្រដាប់អាវុធ ដែលតែងតែបើកការវាយប្រហារសម្លាប់មនុស្សមកលើអ៊ីស្រាអែល ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតស៊ូមតិប៉ាឡេស្ទីន បានធ្វើការច្រានចោលទាំងស្រុងចំពោះការអះអាងរបស់អ៊ីស្រាអែល៕