
អន្ដរជាតិ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថា ពួកគេនឹងបង្កមហន្តរាយក្នុងរោងចក្រថាមពលនុយក្លេអ៊ែរនៅទីក្រុង Zaporizhzhia ដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី ។
លោក Igor Konashenkov គឺជាអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា នៅថ្ងៃទី ១៩ ខែសីហា របបទីក្រុងគីវ នឹងបង្ករឿងនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia អំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres ជាលទ្ធផលដែលរុស្ស៊ីនឹងរងការចោទប្រកាន់ថា បានបង្កឲ្យមានមហន្តរាយក្នុងរោងចក្រថាមពលនុយក្លេអ៊ែរមួយនេះ៕