CAMSOC ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​កម្លាំង​ហ្វឹកហាត់ និង​សម្ដែង​អបអរ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេមឆ្នាំ២០២៣

2022/08/19 05:13:40 pm        117

​ស៊ីហ្គេម៖ គណៈអចិន្ដ្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា​នេះបាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​កម្លាំង​សម្រាប់​ហ្វឹកហាត់ និង​សម្ដែង​អបអរសាទរ​ពិធី​បើក​-​បិទ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ។​

​កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​និង​មានការ​ចូលរួម​ពី​តំណាង​ភាគី​ពាក់ព័ន្ធ ពិសេស​តំណាង​ក្រសួងការពារជាតិដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​សហការ​ផ្ដល់​កម្លាំង​កងយោធពល​ខេមរភូមិន្ទដើម្បី​ចូលរួម​ហ្វឹកហាត់ និង​សម្ដែង​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុ​ជានា​ឆ្នាំក្រោយ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះធ្វើឡើងដើម្បី​ពិនិត្យ​កម្លាំង​ស្ម័គ្រចិត្ត និង​តម្រូវការ ក៏ដូចជា​ការបែងចែក​ផ្នែកដែល​ត្រូវ​ហាត់​សម និង​សម្ដែងសម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ស្របទៅតាម​ផែនការ និង​ទិដ្ឋភាព​សំខាន់ៗដែល​ត្រូវ​បង្ហាញ រួមមាន​ទិដ្ឋភាព​វប្បធម៌ អរិយធម៌ និង​ទិដ្ឋភាព​កីឡា រួមជាមួយ​ទិដ្ឋភាព​ផ្សេងៗ​ទៀតដើម្បី​ជំរុញ​ឲ្យ​ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះមាន​ភាព​អធិកអធម និង​អស្ចារ្យ។​ ទន្ទឹម​ជាមួយគ្នា ក្រោម​កិច្ចសហការរវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិនដែល​សន្យា​ជួយ​លើ​ផ្នែក​បទពិសោធន៍ និង​បច្ចេក​ទេស​រៀបចំ​ពិធី​បើក​-​បិទ អ្នកជំនាញការ​ចិនក៏​គ្រោង​នឹងធ្វើ​ដំណើរ​មក​កម្ពុជានាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា និង​បន្ស៊ី​គ្នារវាង​វប្បធម៌ និង​បច្ចេកវិទ្យា​ទំនើប ដើម្បី​រៀបចំ និង​បង្កើត​ឲ្យ​មាននូវ​ទស្សនីយភាព​ស្រប​គ្នា​មួយ​ដ៏​អស្ចារ្យ ក្នុង​ព្រឹត្តិការណ៍​ដែល​ពិភពលោក​កំពុង​ទន្ទឹងរង់ចាំ​ទស្សនា​នេះ​ផងដែរ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្ថែមថា ទាំងអស់នេះគឺជា​អ្វីដែល​ CAMSOC ​និង​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់ ពិសេស​លើ​ការត្រៀម​កម្លាំង សម្រាប់​ហ្វឹកហាត់ និង​សម្ដែង​តែម្ដង។ ម្យ៉ាង​ក្រៅពី​ពិធី​បើក​-​បិទ ក៏មាន​ពិធី​ជាច្រើន​ទៀត ដែល​ត្រូវការ​កម្លាំង​ចូលរួម​ផងដែរ ដូចជា​ពិធី​ស្វាគមន៍​ការមកដល់ ឬ​ពិធី​បង្ហូត​ទង់ជាតិនៃ​បណ្ដា​ប្រទេស​សមាជិក​ស៊ី​ហ្គេម​ជាដើម។​ ​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៩ ខែសីហា​នេះ កម្ពុជា​នៅសល់​ពេល ២៥៨​ថ្ងៃ​ប៉ុណ្ណោះសម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រារព្ធ​ពិធី​បើក​នា​ថ្ងៃទី​០៥ ខែឧសភា និង​ពិធី​បិទនា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ មុន​បន្ដ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ ដដែល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm