កីឡា​ហុក​គី​នារី​កម្ពុជា​ទទួលបាន​ការសរសើរ ក្រោយ​បញ្ចប់​ការប្រកួត​កម្រិត​អាស៊ី​នៅ​ថៃ

2022/08/19 05:42:05 pm        284

​ហុក​គី៖ ក្រុមកីឡា​ហុក​គី​នារី​ជម្រើសជាតិ​កម្ពុជា បានទទួល​ការកោតសរសើរ​ពី​បណ្ដា​ប្រទេស​ចូលរួម ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក​ហុក​គី​នារី​ក្នុង​សាល​អាស៊ី​ Women’s Indoor Hockey Asia Cup 2022 ​នៅ​ប្រទេស​ថៃកាលពីដើម​សប្ដាហ៍​កន្លងទៅ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ Rana Asif Maqsood ​គ្រូបង្វឹក​ក្រុមកីឡា​ហុក​គី​នារី​ជម្រើសជាតិ​កម្ពុជា​។​

​ការប្រកួត​នេះធ្វើឡើង​រយៈពេល ៨​ថ្ងៃដោយមាន ៩​ក្រុម​ចូលរួម និង​បែង​ចែកជា ២​ពូ​លក្នុងនោះ​កម្ពុជាស្ថិតក្នុង​ពូ​ល​ B ​ជាមួយ​ម្ចាស់ផ្ទះ​ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី ខណៈ​ពូ​ល​ A ​មានកា​ហ្សា​ក់​ស្ថាន ឥណ្ឌូនេស៊ី អ៊ីរ៉ង់ ឆាយ​នី​ស​តៃប៉ិ និង​ប៉ា​គី​ស្ថាន។ ជា​លទ្ធផល​ប្រកួត​ក្នុង​ពូ​ល កម្ពុជាបាន​យកឈ្នះ​សិង្ហ​បុរី ៣-០ តែ​ចាញ់​ថៃ ៥-០ និង​ចាញ់​ម៉ាឡេស៊ី ១៤-១។​ ​ក្រោយ​ខកខាន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម​កម្ពុជាដែល​ឈរ​លេខ​៣ ក្នុង​ពូ​លត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់ ចន្លោះ​លេខ​៥ ដល់​លេខ​៨ ហើយ​លទ្ធផល​កម្ពុជាបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៨ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម​លេខ​៤ ក្នុង​ពូ​ល​ B ​ឆាយ​នី​ស​តៃប៉ិដោយ​លទ្ធផល ៣-២ និង​ប្រកួត​ចុងក្រោយចាញ់​ក្រុម​សិង្ហ​បុរី​វិញដោយ​លទ្ធផល ២-០។​ ​លោក​ Rana Asif Maqsood ​បាន​គូសបញ្ជាក់ថា ទោះបីជា​លទ្ធផល​មិន​សមប្រកប ប៉ុន្តែ​ទម្រង់​លេង​របស់​កូនក្រុម​ខ្លួនមាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​មិនទាន់មាន​ទីលាន​ហ្វឹកហាត់​ត្រឹមត្រូវ​ក៏ដោយ។ ម្យ៉ាង​ក៏​មិនមាន​ពេលវេលា​ហ្វឹកហាត់​គ្រប់គ្រាន់​នៅ​ថៃមុន​ការប្រកួត​ដែរ ដ្បិត​មុន​ចេញដំណើរមាន​កីឡាការិនី​មួយចំនួនបាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩។​

​តែ​យ៉ាងណាក្ដីបណ្ដា​ប្រទេស​ជាច្រើនបាន​ភ្ញាក់ផ្អើល​ ដែល​កម្ពុជាបាន​វិវឌ្ឍន៍​ខ្លួន​យ៉ាង​ឆាប់រហ័ស បើ​ធៀប​នឹង​ការប្រកួត​មុនៗ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​គ្រូបង្វឹក​សញ្ជាតិ​ប៉ា​គី​ស្ថាន​រូបនេះ។​ ​លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​ហុក​គី​កម្ពុជាបាន​សម្ដែង​ការពេញចិត្ត​​ ចំពោះ​សិទ្ធ​ផលដែល​ក្រុម​កីឡាការិនី​កម្ពុជាធ្វើបាន​ពេលនេះ ដែលជា​សញ្ញា​វិជ្ជមាន​របស់​ក្រុមកីឡា​ហុក​គី​នារី​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ពិសេស​វិញ្ញាសា​ហុក​គី​នារី​ក្នុង​សាលដែល​ត្រូវ​បានដាក់​ក្នុងការ​ប្រកួត នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ឆ្នាំក្រោយ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm