
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក គីម វីរៈ ទីប្រឹក្សា និងជានាយកកម្មវិធីជាតិ និងលោក ម៉ា នរិទ្ធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាព លោកស្រី Josephie Teo រដ្ឋមន្រ្តីក្រសួងទំនាក់ទនង និងព័ត៌មាន និងជាអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលកិច្ចសន្ទនានេះធ្វេីឡេីងនៅប្រទេសសិង្ហបុរី។
កិច្ចសន្ទនាគោលនយោបាយយុទ្ធសាស្រ្តអាស៊ានឆ្នាំ២០២២ គឺជាកិច្ចសន្ទនាលើកទី៧ក្រោមមូលបទ« អនាគតនៃភាពធន់នឹងគ្រោះមហន្តរាយនាពេលនេះ តើយើងបានត្រៀមខ្លួនហើយឫនៅ»។
កិច្ចសន្ទនានេះ បានយកចិត្តទុកដាក់ទៅលើបច្ចុប្បន្នភាពនៃបញ្ហាពិភពលោក និងបានទាក់ទាញចំណាប់អារម្មណ៍ពីអង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផ្នែកជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ៕



