អ៊ុយក្រែន៖ យោងតាមការស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បណ្ដារដ្ឋាភិបាលសំខាន់ៗរបស់អឺរ៉ុប លែងសន្យាផ្ដល់ជំនួយយោធាថ្មីដល់អ៊ុយក្រែនកាលពីខែកក្កដា ជាខែដំបូងចាប់តាំងពីរុស្ស៊ីវាយលុកចូលប្រទេសជិតខាងគាំទ្រដោយលោកខាងលិចមួយនេះ។

អ៊ុយក្រែនដែលពឹងផ្អែកទាំងស្រុងលើជំនួយយោធា និងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបបានទទួលកញ្ចប់ថវិកាប្រហែល ១.៥ពាន់លានអឺរ៉ូ ឬស្មើ (១.៥ពាន់លានដុល្លារអាមេរិក) ក្នុងការសន្យាថ្មីនៃការគាំទ្រកាលពីខែកក្កដា ដែលនាំឲ្យទំហំថវិកាសរុបឡើងដល់ ៨៤.២ពាន់លានអឺរ៉ូនៅចន្លោះពាក់កណ្ដាលខែមករា និងដើមខែសីហា។ ប្រទេសដែលលែងសន្យាផ្ដល់ជំនួយគឺមានចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី ឬប៉ូឡូញដែលជាក្រុមប្រទេសធំៗបំផុតនៅអឺរ៉ុប។
លោក Christoph Trebesch ប្រធានវិទ្យាស្ថានឃៀល (Kiel) សម្រាប់ការតាមដានការគាំទ្រលើអ៊ុយក្រែនរបស់សេដ្ឋកិច្ចសកល ដែលបានវិភាគទិន្នន័យនេះបានឲ្យដឹងថា កាលពីខែកក្កដា ប្រទេសម្ចាស់ជំនួយកាលពីដំបូងស្ទើរតែមិនបានផ្ដល់ជំនួយថ្មីទាល់តែសោះ។ លោក Trebesch និងអ្នកតាមដានការគាំទ្រអ៊ុយក្រែនបានបង្ហាញថា ប្រទេសធំៗរបស់សហភាពអឺរ៉ុបមានអាល្លឺម៉ង់ បារាំង អ៊ីតាលី និងអេស្ប៉ាញពុំបានផ្ដល់ការសន្យាផ្ដល់ជំនួយថ្មីទាល់តែសោះ។ លោកថា ប្រទេសន័រវេសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុបបានផ្ដល់ជំនួយ ១ពាន់លានអឺរ៉ូនៃកញ្ចប់ថវិកាចំនួន ១.៥ពាន់លានអឺរ៉ូដែលបានសន្យាកាលពីខែមុន៕
អត្ថបទ៖ សុខមាន