កូរ៉េខាងជើង​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យ​បិទមាត់ ក្រោយ​ស្នើសុំ​ផ្ដល់ជំនួយ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​

2022/08/19 06:22:39 pm        304

​កូរ៉េខាងជើង៖ លោកស្រី Kim Yo Jong ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​គួរតែ​បិទមាត់​ទៅ ក្រោយ​លោក​បាន​បញ្ជាក់​ជាថ្មី​ថា ប្រទេស​របស់​លោក​មានបំណង​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច ជា​ថ្នូរ​នឹង​ការរំសាយ​នុយក្លេអ៊ែរ​។

​ការ​អត្ថាធិប្បាយ​របស់​លោកស្រី​មាន​ឡើងជា​លើកដំបូង ដែល​មន្ត្រី​ជាន់ខ្ពស់​រប​ស់​កូរ៉េខាងជើង​មួយ​រូប​បានធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់ លើ​អ្វីដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol បាន​ហៅថា​ ជា​ផែនការ​ក្លាហាន ដែល​បាន​ស្នើ​ដំបូង​កាលពី​ខែ​ឧសភា ដែល​លោក​បាន​និយាយ​ជាថ្មី​កាល​ពី​ថ្ងៃ​ពុធនៅ​សន្និសីទ​សារព័ត៌មាន​គម្រប់​ខួប ​នៃ​ការ​ឡើង​កាន់អំណាច​ដំបូង​រយៈពេល ​១០០​ថ្ងៃ​របស់​លោក។

​លោកស្រី Kim Yo Jong បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ KCNA ​ថា យក​ល្អ​លោក​គួរតែ​បិទមាត់​ខ្លួនឯង​ទៅ ដោយ​ហៅ​លោក Yoon ថា ជា​មនុស្ស​នៅ​ក្មេងខ្ចី​នៅឡើយ និង​នៅតែ​ជា​កូនក្មេង​នៅឡើយ ដែល​គិត​ថា លោក​អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដោះដូរ​ជាមួយ​កិត្តិយស និង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូងទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង បាន​ហៅ​ការ​អត្ថាធិប្បាយ​របស់​លោក​ស្រី Kim ជា​ការ​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ និង​ខ្វះ​ការ​គោរព​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm