CMACនិង JICA ចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាគម្រោងរចនាសម្ព័ន្ធ​រូបវ័ន្ត​និងសារមន្ទីរមីន

2022/08/19 09:19:42 pm        690

ភ្នំពេញ៖ ដូចការគ្រោងទុកនៅថ្ងៃទី១៩ ខែសីហានេះ ​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិកាអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាក្នុង​គម្រោង​ស្តីពីការស្រាវជ្រាវ​ត្រៀមរៀបចំ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវ័ន្ត និងសារមន្ទីរសន្តិភាព​សកម្មភាពមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ​ស្ថិតនៅខេត្តសៀមរាប។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្នាក់ការ CMAC ក្រោមអធីបតីភាពឯកឧត្តម​ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ​និងលោកស្រី KOMUKAI ERI ប្រធាន​ក្រុមរៀបចំការស្រាវជ្រាវបឋមពីភ្នាក់ងារសហប្រតិបត្តិកាអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

នៅក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា គោលបំណងនៃគម្រោង គឺដើម្បីកែ​លម្អ​បរិយាកាស​អប់រំ បណ្តុះបណ្តាលសម្រាប់មន្រ្តីបុគ្គលិកដែលពាក់ព័ន្ធ​នឹងសកម្មភាពមីន មិន​ត្រឹមតែ​នៅក្នុងមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានស្ថាប័នពាក់ព័ន្ធផ្សេង​ទៀត​ទាំងនៅក្នុងប្រទេសកម្ពុជា ​និងប្រទេសដែលរង​ផល​ប៉ះពាល់​ដោយសារមីន​ផ្សេងទៀត​ផងដែរ។

បន្ថែមពីនេះ​ក៏នឹងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាទាក់ទងនឹងគ្រាប់មីន ​និងការកសាងសន្តិភាព និង​ដើម្បីរក្សាជំនាញ​ និងបទពិសោធន៍ដែល CMAC ​បានរក្សាទុករហូតមកដល់បច្ចុប្បន្ន ដោយការ​សាងសង់ ​និងកែលម្អតួនាទីមុខងារដែលមានស្រាប់របស់វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស្ថិតនៅខេត្តកំពង់ឆ្នាំង ​និងសារមន្ទីរសន្តិភាពសកម្មភាពមីន​ ស្ថិន​នៅខេត្តសៀមរាប ដើម្បីរួម​ចំណែក​ដល់ការសម្រេចឱ្យបាននូវពិភពលោកដែលគ្មានគ្រាប់មីន ​និងសង្គមដែលមាននិរន្តរភាព ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ។

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៩ ខែសីហា JICA ​បានចាត់​បញ្ជូន​ក្រុមស្រាវជ្រាវត្រៀម​សម្រាប់ការ​បកស្រាយ ​សេចក្តីព្រាងរបាយការណ៍ត្រៀមរៀបចំ​សម្រាប់គម្រោងសាងសង់ ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្តអគារបណ្តុះបណ្តាល​ នៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងសារមន្ទីរសន្តិភាព​សកម្មភាព​មីន​របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

បន្ទាប់ពីចំណាយពេលធ្វើការជាមួយភាគីពាក់ព័ន្ធ ​ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ​ចំពោះ​សេចក្តីព្រាងរបាយការណ៍ដោយក្រុមការងារ ​ហើយ JICA នឹងបញ្ចប់​របាយការណ៍រៀបចំ​ការ​ស្រាវជ្រាវដោយផ្អែកលើធាតុដែលបានព្រមព្រៀង។ ​យ៉ាងណាក៏​ដោយ​គម្រោងនេះ នឹងត្រូវចាប់​ផ្តើម​អនុវត្តនៅពេលខាងមុខ ​បន្ទាប់ពីយល់ព្រម​អនុញ្ញាត​ពីរាជរដ្ឋាភិបាលជប៉ុន៕ អត្ថបទ៖ ទូច 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm