
អន្ដរជាតិ៖ ប្រទេសរុស្ស៊ី បានអំពាវនាវដល់ IAEA ឲ្យមានដំណើរចុះត្រួតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia កាន់តែឆាប់ កាន់តែល្អ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនជាទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។
ក្នុងអំឡុងសន្និសីទស្ដីពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ លោក Igor Vishnevetsky អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកការគ្រប់គ្រងអាវុធ បាននិយាយថា ពួកយើងចង់ឲ្យបេសកកម្មរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ កើតឡើងឆាប់ៗនេះ។ ប្រទេសរុស្ស៊ីនឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីសម្របសម្រួលការងារនេះ ៕